Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ នឹងស្នើសុំ​ទិញ​វ៉ាក់សាំងពីឥណ្ឌា១លាន​ដូសទៀត

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចនឹងធ្វើលិខិតស្នើសុំទៅរដ្ឋាភិបាលឥណ្ឌា ក្នុងការទិញវ៉ាក់សាំងបន្ថែមយ៉ាងតិចឲ្យបាន ១ លានដូស។

សម្តេចបញ្ជាក់ថា កម្ពុជានឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាច្រើនប្រភពទៀត ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅពេលខាងមុខ។

សម្តេជោ ហ៊ុន សែន បញ្ជាក់ថា “អ្វីដែលនៅខ្វះ សម្ដេចបានធ្វើលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌាដើម្បីសុំផ្គត់វាក់សាំង ហើយសម្ដេចក៏បានណែនាំទៅក្រុមលទ្ធកម្ម ដើម្បីធ្វើការជាមួយឥណ្ឌា ហើយត្រូវសុំទិញចាប់ពី១លានដូសយ៉ាងតិច ហើយយើងបញ្ជាទិញចាប់ពីពេលនេះទៅ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា​ ប្រភពដែលកម្ពុជាទទួលបាននោះគឺ៖

ទី១, កម្ពុជានឹងទទួលបានពីប្រភពពីចិន ពីព្រោះប្រទេសចិន គឺជាប្រភពជាយុទ្ធសាស្ត្រ និងមានលទ្ធភាពផលិត ដូច្នេះចិននៅតែជាប្រភពផ្គត់ផ្គង់ដ៏មានសក្តានុពល។

ទី២, កូវ៉ាក់បានសន្យាប្រដាល់២០ ភាគរយ នៃចំនួនប្រជាជន។

ទី៣, ជាមួយគ្នានោះកម្ពុជា នឹងទទួលពីអូស្ត្រាលីផងដែរ។

ទី៤, ច្រកមួយទៀត គឺយើងអាចទទួលបានវ៉ាក់សាំងពីប្រទេសថៃ ដែលយើងអាចចរចា ចុះកុងត្រាទិញពីឥឡូវនេះ ជាប្រភេទវ៉ាក់សាំងអស្តាសេនីកា ហើយប្រសិនបើការផលិតនៅប្រទេសថៃ នៅជិតខាងយើង ហើយមានតម្លៃថោក យើងមានលទ្ធភាពទិញរហូត១០លានដុះ តាមរយៈថវិការបស់សប្បុរសជន។

ទី៥, នឹងទទួលបានពីរុស្ស៊ី ដែលវាក់សាំងពីរុស្ស៊ី យើងបានចរចាគ្នាខ្លះហើយជាមួយភាគីរុស្ស៊ី។

សម្ដេចបានបញ្ជាក់ថា យើងមិនមែនចេះតែទទួលគ្រប់វ៉ាក់សាំងទាំងអស់នោះទេ គឺយើងមើលលើវ៉ាក់សាំងនេះសិន ហើយប្រសិនបើវ៉ាក់សាំងល្អ គឺយើងអាចខ្ចីលុយគេ ដើម្បីទិញវ៉ាក់សាំងរបស់គេទៀតផង៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សុខភាព៦ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១០ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍៧ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម