ព័ត៌មានជាតិ
ក្រសួងចេញផែនការអាទិភាព ២ ពង្រឹងសេវាដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញផែនការអាទិភាពចំនួនពីរដើម្បីពង្រឹងសេវាដឹកជញ្ជូនឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់សំដៅចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិ។
ថ្លៃងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុកាលពី រសៀលថ្ងៃទី៣ វិច្ឆិកា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងបានដាក់ចេញនូវផែនការសកម្មភាពពីរ ទី១. ការលើកកម្ពស់សេវាដឹកជញ្ជូនឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព លឿន ឆាប់រហ័ស និងស្អាតស្អំ និងទី២. ការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ ភស្តុភារកម្ម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក។
លោករដ្ឋមន្ត្រីបានបន្តថា ដើម្បីឱ្យអាទិភាពទាំងពីរនេះសម្រេចទៅបាន យើងមានយន្តការចំនួន៤ ផ្សេងទៀតក្នុងនោះ ១. ការពង្រឹងប្រសិទ្ធ ភាពអភិបាលកិច្ចផ្ទៃក្នុងរបស់ក្រសួង និងការអភិវឌ្ឍន៍ធនធានមនុស្ស ២. ប្រព្រឹត្តកម្មធនធានថវិកា ពង្រីងកាគ្រប់គ្រង និងប្រសិទ្ធភាពប្រើប្រាស់ថវិកា ស្វែងរកដៃគូអភិវឌ្ឍន៍ ដៃគូរវិនិយោគសាធារណ ព្រមទាំងពង្រឹងថវិកាកម្មវិធី និងគម្រោងវិនិយោគសាធារណៈ ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណរបស់ក្រសួងសាធារណការ ៣. ពង្រឹងការងារនីតិកម្ម និងការកសាងបទដ្ឋានបច្ចេកទេសជំរុញរៀបចំគោលនយោបាយច្បាប់ បទបញ្ញាត្តិបទដ្ឋានបច្ចេកទេស ដើម្បីពង្រឹងភាពច្បាស់លាស់ ទិដ្ឋភាពច្បាប់ និងការងារបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និង ៤. ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប (ឌីជីថល) ក្នុងការគ្រប់គ្រងស្ថាប័ន និងការផ្ដល់សេវាសាធារណៈ។
ក្នុងឱកាសនោះ លោក រដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើដល់មន្ត្រីត្រូវពង្រឹងវិន័យការងារ តាមម៉ោងការងារ ការគោរពច្បាប់ បទបញ្ជា ចៀសវាងកាប៉ះពាល់ប្រសិទ្ធ ភាពការងារ និងតម្លៃរបស់អង្គភាព។ ត្រូវបន្តរក្សាប្រពៃណីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ចេះរួមសុខរួមទុក្ខកសាងឱ្យបាននូវភាពសុខុដុមរមនាជួយគ្នាទៅវិញទៅមកទាំងស្មារតី សម្ភារ និងសេចក្តីត្រូវការក្នុងជីវភាពដោយឈរលើគោលការណ៍សមធម៌ និងតម្លាភាព។ ត្រូវរៀនសូត្រពីការងារ និងសិក្សាស្វែងយល់បន្ថែម ពិសេសគឺបច្ចេកវិទ្យាឌីជីថល ដើម្បីយើងអាចធ្វើការងារបានលឿនឆាប់រហ័ស។
ចំណែកប្រធានមន្ទីរ ត្រូវគិតគូរចាត់ចែងមន្ត្រីឱ្យទទួលការបណ្តុះបណ្តាលសិក្ខាសាលា ដើម្បីយកចំណេះដឹងទាំងនោះមកបន្ថែមល្បឿនការងារ។ ត្រូវផ្ដល់ការលើកសរសើរ លើកទឹកចិត្តដល់បុគ្គលិក មន្ត្រីរាជការដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផល ត្រូវខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តប្រកបដោយគុណភាពតាមស្តង់ដារបច្ចេកទេសឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ស្របតាមផែនការយុទ្ធសាស្រ្ត និងការណែនាំរបស់ថ្នាក់ដឹកនាំ។ ត្រូវរិះរក ឬផ្លាស់ប្តូរវិធីតាមដានត្រួតពិនិត្យ ការកសាងជួសជុល និងថែទាំផ្លូវថ្នល់តាមរបៀបដែលមានប្រសិទ្ធភាពជាងមុន ដើម្បីធានានូវគុណភាពផ្លូវ។ ត្រូវខិតខំបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ អាជ្ញាធរដែនដី និងមន្ទីរជំនាញនានាជុំវិញខេត្ត និងខេត្តជិតខាង សំដៅបង្កើនការចូលរួមចំណែកក្នុងការទទួលខុសត្រូវ គ្រប់គ្រង កសាង ស្តារ និងអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងខេត្តព្រះសីហនុ ឱ្យមានការអភិវឌ្ឍរីកចម្រើនប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងគណនេយ្យភាព។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានជំរុញការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្ត តាមរយៈការកៀរគរផ្សេងៗ ដូចជា៖ ការចែកមួកសុវត្ថិភាព និងការចែកស្ទីកហ័រ ចំណាំងផ្លាត ព្រមទាំងរៀបចំការដាក់ផ្លាកសញ្ញា ឬគំនូសសញ្ញាចរាចរណ៍ ឬ Ramble Street តាមដងផ្លូវ ឬតាមតំបន់គ្រោះថ្នាក់ ឬជើងកបឱ្យបានត្រឹមត្រូវ។ ត្រូវខិតខំផ្តល់សេវាសាធារណៈឱ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ចៀសវាងប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវប្រកាន់ភ្ជាប់នូវវប្បធម៌សេវាសាធារណៈ និងទិសស្លោក “មន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រ” នោះទេ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី