ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់ រៀបចំព្រឹត្តិការណ៍ប្រណាំងទូកង រយោៈពេល ២ថ្ងៃ ចុងសប្ដាហ៍នេះ
រដ្ឋបាលខេត្តពោធិ៍សាត់មានការរៀបចំ ពិធីប្រណាំងទូក «ង» រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវេលាម៉ោង ២រសៀល ដែលមានទីតាំងនៅតាមដងស្ទឹងពោធិ៍សាត់ ដោយចាប់តាំងពីចំណុចស្ពានថ្មផ្លូវជាតិលេខ៥ មកខាងក្រោម រហូតដល់ទីតាំងវេទិការអុំទូកពោធិ៍សាត់។

នៅរសៀលថ្ងៃនេះដែរ គណកម្មការរៀបចំបុណ្យអុំទូក បានប្រកាសថា ទូកដែលចូលរួមប្រកួតមានចំនួន ៣៣ ទូក ដែលមកពីខេត្តបាត់ដំបង ចំនួន ២ទូក និងមកពីខេត្តកំពត ចំនួន ១ទូក ដោយមួយទូកៗដាក់ចំណុះបាន ២២នាក់។

ជាមួយនឹងការរៀបចំពិធីប្រណាំងទូកង ខេត្តពោធិ៍សាត់នេះ ខាងអាជ្ញាធររដ្ឋបាលខេត្ត បានរៀបចំសោភណ្ឌភាព ការតុបតែងកែលម្អ ភ្លើងពណ៌ចម្រុះ គ្រប់ទីកន្លែង នៅសងខាងផ្លូវ នឹងប្របមាត់ស្ទឹងដែលជាទីប្រជុំជន សម្រាប់ចូលមកទសន្សកម្សាន្ត។ រដ្ឋបាលខេត្តបានរៀបចំសណ្ដាប់ធ្នាប់ ផ្នែកអនាម័យ បរិស្ថាន ការងារសន្តិសុខ បានយ៉ាងល្អប្រសើរ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិ ក្នុងព្រិត្តិការណ៍ប្រណាំងទូកង នៅខេត្តពោធិ៍សាត់នេះ។

គួរបញ្ជាក់ថា មុនពេលពិធីប្រណាំងទូកនេះចាប់ផ្ដើមនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក៏មានវត្តមាន ក្រុមប្រឹក្សាខេត្ត និង លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំប្រតិភូ ព្រមទាំងក្រុមកីឡាករអុំទូកទាំង ៣៣ទូក ចូលអុជធូក សុំសេចក្ដីសុខ ពីព្រះអង្គចៅសែន ដែលស្ថិតនៅលើ បូរីវប្បធម៌កោះសំពៅមាស៕
អត្ថបទ៖ លាន គ្រន


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល