Connect with us

ព័ត៌មានជាតិ

អ្នកកាសែតក៏ជាអ្នកអាទិភាពក្នុងការទទួលវ៉ាក់សាំងមុនគេ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អ្នកសារព័ត៌មាន ក៏ជាមនុស្សអាទិភាព ក្នុងការទទួលវ៉ាក់សាំងកូវីដ១៩មុនគេ ពីព្រោះអ្នកសារព័ត៌មាន មានហានិភ័យខ្ពស់ នៅពេលរុករកព័ត៌មាន។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រាប់ឲ្យក្រសួងសុខាភិបាលចិត្តទុកក្រុមអ្នកសារព័ត៌មាន ជាក្រុមដែលត្រូវបានទទួលវ៉ាក់សាំង ព្រោះពួកគេរុករកព័ត៌មានគ្រប់ទីកន្លែងទាំងអស់ មិនដឹងមានហានិភ័យយ៉ាងណាខ្លះទេ។

សម្តេចលើកឡើងថា” ដូច្នេះខ្ញុំស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ ដែលមានហានិភ័យ ដែលមានអាយុក្រោម៥៩ឆ្នាំ មកទទួលវ៉ាក់សាំង ដោយធ្វើការចុះឈ្មោះតាមអនឡាញ និងមើលទៅតាមលក្ខខណ្ឌ ដែលមាន១៤ លក្ខខណ្ឌ ដែលមិនអាចទទួលវ៉ាក់សាំងបាន”។

បើតាមសម្ដេចតេជោ ហ៊ុន សែន តាមស្ថាប័ន ឬអង្គភាពដូចជា ទូរទស្សន៍អប្សរា ទូរទស្សន៍បាយ័ន ជាដើមអាចធ្វើការផ្ទាល់ជាមួយក្រសួងសុខាភិបាល ប្រហែលជាអាចលឿនជាងធ្វើការជាមួយក្រសួងព័ត៌មាន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម