Connect with us

ព័ត៌មានជាតិ

៣ឆ្នាំចុងក្រោយនេះ កម្ពុជាមានកូនផ្សោតកើតថ្មី១៨ក្បាល និងស្លាប់៥៤ក្បាល

បានផុស

នៅ

ចាប់ពីឆ្នាំ២០២១ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្ពុជាមានកូនផ្សោតកើតថ្មីចំនួន១៨ក្បាល និងស្លាប់ចំនួន៥៤ក្បាល ក្នុងនោះនៅឆ្នាំ២០២២មានស្លាប់ច្រើនជាងគេរហូតដល់ទៅជាង១០ក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានឱ្យដឹងថា ក្នុងចំណោមកូនផ្សោតកើតថ្មី១៨​ក្បាល និងស្លាប់៥៤ក្បាល ក្នុងនោះឆ្នាំ២០២១មានកូនផ្សោតកើតថ្មីចំនួន៤ក្បាល និងស្លាប់ចំនួន៩ក្បាលឆ្នាំ២០២២​មានកូនផ្សោតកើតថ្មីចំនួន៦ក្បាល និងស្លាប់ចំនួន១១ក្បាល និងឆ្នាំ២០២៣គិតត្រឹមខែវិច្ឆិកាមានកូនផ្សោតកើតថ្មីចំនួន៨​ក្បាល​ និងស្លាប់ចំនួន៤ក្បាលក្នុងនោះមាន១ក្បាលទើបកើតថ្មីមានអាយុប្រមាណ២ថ្ងៃ ត្រូវប្រទះឃើញនៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយៈការផ្ដល់ដំណឹងពីអ្នករត់ទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ ក្រុមការងាររបស់រដ្ឋបាលជលផល និងអង្គការ WWF បានចុះទីដល់ទីតាំង និងថតបានរូបថតកូនផ្សោតនេះដែលកំពុងហែលលេងក្នុងក្រុមហ្វូងសត្វផ្សោតប្រមាណ៦ក្បាល ក្នុងអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចំណុចនិយាមកា ៤៨P:០៦១០៤០៥ និង UTM: ១៣៩០៨៧៧។

បើតាមការអង្កេតជាក់ស្តែងរយៈពេលប្រមាណ២ម៉ោង ក្រុមការងាររដ្ឋបាលជលផល និងអង្គការ WWF សង្កេតឃើញថា ពុំមានសកម្មភាពបំពានណាមួយពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតទើបនឹងកើតថ្មីនោះទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម