ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប និងគណ:ប្រតិភូទីក្រុងលីនឆាងនៃសាធារណរដ្ឋប្រជាមានិតចិនជួបពិភាក្សាលើការបង្កើតទំនាក់ទំនងសម្ព័ន្ធមេត្រីភាព
ជំនួបនេះដឹកនាំដោយឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក ស៊ឺ ឈិញហឺ អភិបាលរងនៃរដ្ឋបាលប្រជាជនទីក្រុងលីនឆាង រយៈពេលពីរថ្ងៃចាប់ពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំស្តង់ដាមុខសាលាខេត្តកែប។
ជំនួបដ៏មានសារ:សំខាន់នេះដែរត្រូវបានអញ្ជើញឱ្យចូលរួមពីសំណាក់ឯកឧត្ដម តំណាងសាលាដំបូងខេត្តព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការ មេបញ្ជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្តផងដែរ។
បើតាមខ្លឹមសារភាគីរព្រមព្រៀងគ្នាជំរុញការផ្លាស់ប្ដូរមិត្តភាពរវាងប្រជាជននៃខេត្ត និងទីក្រុងទាំងពីរបានជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍន៍និងការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការរវាងខេត្ត និងទីក្រុងទាំងពីរក្នុងវិស័យកសិកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា,វប្បធម៌ កីឡាសុខភាពសាធារណៈអប់រំទេសចរណ៍និងធនធានមនុស្ស។ល។
បើយោងតាមខ្លឹមសារលិខិតស្នើសុំបង្កើតទំនាក់ទំនង មេត្រីភាព រវាងទីក្រុងលីនឆាង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរបានលើកយកនូវសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតនូវទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា សម្រាប់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងខេត្តកែប និងទីក្រុងលីនឆាង ការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាពជាប្រពៃណី រវាងប្រជាជននៃខេត្ត និងទីក្រុងទាំងពីរ តាមរយៈការពិភាក្សាក្នុងលក្ខណៈមិត្តភាព ទីក្រុងលីនឆាង នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន និងខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមបង្កើតទំនាក់ទំនងមេត្រីភាព ដោយឈរលើមូលដ្ឋាននៃសមភាពផលប្រយោជន៍រួម និងការទុកចិត្តគ្នាទៅវិញទៅមក។
លិខិតស្នើសុំនេះមានសុពលភាពក្នុងរយៈពេលបីឆ្នាំចាប់ពីថ្ងៃចុះហត្ថលេខា ក្រោយពីភាគីនីមួយៗយល់ព្រមអនុម័តតាមនីតិវិធី នៃប្រទេសរបស់ខ្លួន។
ក្រោយជំនួបដ៏សំខាន់នេះ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប៊ុន យោង អភិបាលរងខេត្តកែប បានតំណាងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានអញ្ជើញគណ:ប្រតិភូទីក្រុងលីនឆាង សិក្សាស្វែងយល់បន្ថែម ពីទីតាំងសំខាន់ៗមួយចំនួនដូចជា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត អគារធនធាន នៃសាលាវិទ្យាល័យហ៊ុនសែនចំការដូង ដែលទីតាំងទាំងពីរនេះ ប្រតិភូនៃខេត្តទាំងពីរបានទទួលស្តាប់បទបង្ហាញ អំពីដំណើរការ និងសមិទ្ធផលសម្រេចបាន រួមទាំងបញ្ហាប្រឈមមួយចំនួនផងដែរ បន្ទាប់មកប្រតិភូបន្តទៅទស្សនៈកិច្ចនៅចំការត្របែកនឹងម្រេច របស់ប្រជាកសិករនៅភូមិចំកាបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនទៀតផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់