ព័ត៌មានជាតិ
បង្កើនទំនុកចិត្តពលរដ្ឋ កូនអ្នកធំនិងរដ្ឋមន្រ្តីវ័យក្មេង ក៏ត្រូវចាក់វ៉ាក់សាំងមុនគេឲ្យតែស្របតាមលក្ខណ្ឌ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុញ្ញាតិឲ្យប្រមូលកូនអ្នកធំ និងមេទាហាន ព្រមទាំងរដ្ឋមន្រ្តីវ័យក្មេងទាំអស់ ដែលមានអាយុក្រោម៥៩ឆ្នាំ មកទទួលវ៉ាក់សាំងមុនគេ ដើម្បីជាគំរូសម្រាប់ប្រជាពលរដ្ឋ។
ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំយល់ស្របជាមួយ នឹងការរៀបចំឲ្យមានការចាក់វ៉ាក់សាំង ដោយប្រមូលកូនអ្នកធំ ខ្ញុំមានកូនប្រុស៣ នាក់ និងកូនប្រសារ២នាក់ បើគេគ្រប់លក្ខ័ណឱ្យគេទៅចាក់”។
រដ្ឋមន្ត្រីដែលមានអាយុក្រោម៥៩ ឆ្នាំ ដូចជារដ្ឋមន្ត្រី ហង់ ជួនណារ៉ុនសាយ សំអាល់ កើត រិទ្ធ ដូច្នេះត្រូវរៀបចំឡើងវិញ ហើយផ្សាយបន្តផ្ទាល់ ហើយសម្ដេចពិជ័យសេនា ទៀ បាញ់ បានត្រូវរើសមេទាហានមួយចំនួនមកចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបង្ហាញនូវការទទួលខុសត្រូវរបស់យើង”។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា “អញ្ចឹងប្រមូលកូនអ្នកធំអ្នកធំចាក់ឲ្យបានមុន ខ្ញុំឯកភាពខ្ញុំនឹងប្រាប់ កូនរបស់ខ្ញុំយល់ព្រមឲ្យកូនប្រុសទាំងបីរបស់ខ្ញុំទៅចាក់វ៉ាក់សាំង និងកូនប្រសារ២ទៀតអាចទទួលវ៉ាក់សាំង”៕


អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី