ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ ជំរុញឱ្យបេក្ខជនទៅមើលឈ្មោះ និងបន្ទប់ប្រឡងលើកទី២ឱ្យបានគ្រប់ៗគ្នា ចៀសវាងមានបញ្ហានានា
អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានជំរុញឱ្យបេក្ខជនប្រឡងត្រូវទៅមើលឈ្មោះបន្ទប់ និងលេខតុ
ឱ្យបានគ្រប់ៗគ្នា ដើម្បីចៀសវាងកើតមានបញ្ហានានាមុនថ្ងៃប្រឡងដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦វិច្ឆិកាស្អែកនេះ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៥វិច្ឆិកានេះថា «ខ្ញុំសូមសំណូមពរឱ្យបេក្ខជនទាំងអស់នាំគ្នាទៅមើលឈ្មោះមុនថ្ងៃប្រឡងនៅថ្ងៃទី៥ឱ្យបានគ្រប់ៗគ្នា ដើម្បីបានដឹងពីបន្ទប់ប្រឡងនិងលេខតុឱ្យបានច្បាស់ដើម្បីឱ្យថ្ងៃប្រឡងបេក្ខជនអាចធ្វើដំណើរទៅប្រឡង និងចូលប្រឡងដោយភាពជឿជាក់ និងទទួលបានលទ្ធផលជោគជ័យ»។

លោកស្រីបានរំលឹកថា ក្រសួងបានបិទបញ្ជីឈ្មោះបេក្ខជនប្រឡងចំនួន២លើកដោយលើកទី១កាលពីថ្ងៃទី៣០តុលាឆ្នាំ២០២៣ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលឈ្មោះតាមមណ្ឌលប្រឡង និងលើកទី២នៅថ្ងៃទី០៥ ខែវិច្ឆិកានេះដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀតអំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។
លោក ស្រីក្នុងនាមក្រសួងបានផ្តាំផ្ញើដល់ប្អូនៗជាបេក្ខជនប្រឡងទាំងអស់សូមខិតខំប្រឹងប្រែងរៀនសូត្រអានឯកសារសង្ខេបមេរៀនឡើងវិញឱ្យបានរួចរាល់មុនពេលចូលប្រឡងថែរក្សាសុខភាព និងគោរពច្បាប់ចរាចរណ៍ឱ្យបានល្អតាមដានព័ត៍មានទាក់ទិននឹងដំណើរការប្រឡងពិសេសតាមដាននូវអ្វីដែលក្រសួងអនុញ្ញាត និងមិនអនុញាតដែលមាន
នៅក្នុងគោលការណ៍ដើម្បីចៀសវាងបញ្ហានានាដែលអាចកើតមាននៅក្នុងដំណើរការប្រឡង។
លោកស្រីបានបន្តទៀតថា ក្រសួងបានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបរួចរាល់ហើយទាំងមណ្ឌលនិងបរិស្ថានជុំវិញមណ្ឌលប្រឡងដើម្បីត្រៀមស្វាគមន៍បេក្ខជនចូលរួមប្រឡងប្រមាណជាង១៣ម៉ឺននាក់។

គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងនឹងរៀបចំការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃគឺថ្ងៃទី០៦និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧.៤១២នាក់ កើនឡើងជាងឆ្នាំមុន(៩២៧៧នាក់)ស្រី៧៣.២៧៨នាក់ចែកជា២២៧មណ្ឌលត្រូវជា៥.៥៤៣បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤១.៣៧៩នាក់(ស្រី២៤៧៨៩នាក់)
បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់(ស្រី៤៨.៤៨៩ នាក់)។ ចំណែកគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាលមានចំនួនសរុប២៩៥២៥នាក់ ក្នុងនោះមកពីថ្នាក់ក្រសួងចំនួន៤.១២៦នាក់ និងមកពីថ្នាក់រាជធានី ខេត្តចំនួន ២៥.៣៩៩នាក់។
ជាមួយគ្នានេះដែរក្រសួងនឹងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ពេលរសៀលសម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលនិងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ