Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ នឹងបើកប្រធានវិញ្ញាសាជានិមិត្តរូបនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិនៅព្រឹកស្អែក

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៥វិច្ឆិកានេះថា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា នឹងអញ្ជើញបើកប្រធានវិញ្ញាសាប្រឡងបាក់ឌុបជានិមិត្តរូបនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិនៅព្រឹកស្អែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួន វិច្ឆិកា បានសូមសំណូមពរឱ្យបេក្ខជនទាំងអស់នាំគ្នាទៅមើលឈ្មោះមុនថ្ងៃប្រឡងនៅថ្ងៃទី៥ឱ្យបានគ្រប់ៗគ្នាដើម្បីបានដឹងពីបន្ទប់ប្រឡង និងលេខតុឱ្យបានច្បាស់ដើម្បីឱ្យថ្ងៃប្រឡងបេក្ខជនអាចធ្វើដំណើរទៅប្រឡង និងចូលប្រឡងដោយភាពជឿជាក់ និងទទួលបានលទ្ធផលជោគជ័យ។

ក្នុងនាមក្រសួងលោកស្រីបានផ្តាំផ្ញើដល់ប្អូនៗជាបេក្ខជនប្រឡងទាំងអស់សូមខិតខំប្រឹងប្រែងរៀនសូត្រអានឯកសារសង្ខេប​មេរៀនឡើងវិញឱ្យបានរួចរាល់មុនពេលចូលប្រឡងថែរក្សាសុខភាពនិងគោរពច្បាប់ចរាចរណ៍ឱ្យបានល្អតាមដានព័ត៍មានទាក់ទិននឹងដំណើរការប្រឡងពិសេសតាមដាននូវអ្វីដែលក្រសួងអនុញ្ញាតនិងមិនអនុញាតដែលមាន
នៅក្នុងគោលការណ៍ដើម្បីចៀសវាងបញ្ហានានាដែលអាចកើតមាននៅក្នុងដំណើរការ
ប្រឡង។

គួរបញ្ជាក់ថាឆ្នាំនេះក្រសួងនឹងរៀបចំការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧.៤១២នាក់ កើនឡើងជាងឆ្នាំមុន(៩២៧៧នាក់)ស្រី៧៣.២៧៨នាក់ចែកជា២២៧មណ្ឌលត្រូវជា៥.៥៤៣បន្ទប់។ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤១.៣៧៩នាក់(ស្រី២៤៧៨៩នាក់)
បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់(ស្រី៤៨.៤៨៩ នាក់)។

ចំណែកគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល
មានចំនួនសរុប២៩៥២៥នាក់ ក្នុងនោះមកពីថ្នាក់ក្រសួងចំនួន៤.១២៦នាក់និងមកពីថ្នាក់រាជធានី ខេត្តចំនួន ២៥.៣៩៩នាក់។

ជាមួយគ្នានេះដែរក្រសួងនឹងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ពេលរសៀលសម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលនិងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម