Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សម្តែងការអបអរចំពោះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលល្បីរន្ទឺរហូតសារពត៏មានពិភពលោក៥ធំៗចុះផ្សាយ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្តែងការអបអរសាទរចំពោះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គររបស់ប្រទេសកម្ពុជា ដែលល្បីរន្ទឺរហូតសារពត៏មានពិភពលោកចំនួន៥ធំៗបានចុះផ្សាយ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្តែងការអបអរបែបនេះ ខណៈអញ្ជើញទស្សនាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត៤០គីទ្បូម៉ែត្រ និង៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។ អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ និងទទឹងប្រវែង៤៥ម៉ែត្រ មាន៣៨ ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជាង ៧លាននាក់។

តាមរយៈ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះមិនត្រឹមតែបានទទួលការចាប់អារម្មណ៍ពី ប្រជាពលរដ្ឋក្នុងស្រុកនោះទេ គឺមានភាពល្បីល្បាញដល់អន្តរជាតិរហូតដល់មានសារព័ត៌មានល្បីៗចំនួន ៥ បានចុះផ្សាយអំពីព្រលាន្តយន្តហោះមួយនេះ ដែលក្នុងនោះរួមមាន ៖
១. សារព័ត៌មានអាមេរិក CNN បានចុះផ្សាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានចំណងជើងថា៖ “ព្រលានយន្តហោះថ្មី និងធំជាងគេបំផុតរបស់កម្ពុជា បើកនៅខេត្តសៀមរាប ជាច្រកចូលអង្គរវត្តដែលបានចុះបញ្ជីដោយយូណេស្កូ”។
២. សារព័ត៌មានអាមេរិក Medium បានចុះផ្សាយកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ មានចំណងជើងថា “ ស្វែងយល់ពីភាពល្អ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប”។
៣. សារព័ត៌មានអាមេរិក Fox News បានចុះផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា “ កម្ពុជាបើកព្រលានយន្តហោះអន្តរជាតិថ្មីនៅជិតប្រាសាទអង្គរវត្ត”។
៤. សារព័ត៌មានតំបន់អឺរ៉ុប euronews បានចុះផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដែលមានចំណងជើងថា “ចង់ទៅលេងអង្គរវត្តទេ? អាកាសយានដ្ឋានថ្មី និងធំជាងគេបំផុតរបស់កម្ពុជា អាចនឹងបង្កភាពងាយស្រួលជាងមុន”។
៥. សារព័ត៌មានអូស្រា្តលី Couriermail បានចុះផ្សាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ពីវិស័យទេសចរណ៍នៅកម្ពុជា និងបានលើកឡើងពីផលវិបាកនៃទេសចរណ៍មួយចំនួន ក្នុងខេត្តសៀមរាប ក្រោយវិបត្តិជំងឺនិងសេដ្ឋកិច្ចដោយសារសង្រ្គាមសកលលោកមួយចំនួន ប៉ុន្តែ ខេត្តដ៏ផូរផង់មួយនេះមានក្តីសង្ឃឹមឡើងវិញក្រោយព្រលានយន្តហោះថ្មីបានបើកដំណើរការ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម