ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អប់រំ៖ សិស្សទទួលបានការអប់រំនិងរៀនឌីជីថលពីក្មេងជួយឱ្យការសិក្សាផ្នែកវិទ្យាសាស្ត្របានល្អប្រសើរ
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា បានអះអាងថា ពេលដែលសិស្សទទួលបានការអប់រំ និងរៀនឌីជីថលពីក្មេង ដោយមានការគ្រប់គ្រងបានល្អពីគ្រូ និងអាណាព្យាបាល នោះលទ្ធផលសិក្សាលើផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រ
សង្គមរបស់ពួកគេបានល្អប្រសើរ។

ថ្លែងក្នុងការប្រកួត Think! Think! World Cup ប្រចាំឆ្នាំ២០២៣ និងពិធីបិទគម្រោងនៃការស្រង់មតិផ្ទៀងផ្ទាត់របស់JICAនៅរសៀលថ្ងៃទី០៥វិច្ឆិកា នៅផ្សារទំនើបអ៊ីអន៣ លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានបន្តថា ការទទួលបានចំណេះដឹងផ្នែក STEM តាំងពីក្មេង និងបណ្តុះជំនាញក្នុងសតវត្សរ៍ទី ២១ គឺជាកត្តាសំខាន់ក្នុងសង្គម ដែលមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។ Think!Think! World Cup ផ្តល់ឱកាសដ៏ល្អសម្រាប់សិស្សដើម្បីអភិវឌ្ឍចំណាប់អារម្មណ៍របស់សិស្សទៅលើមុខវិជ្ជា STEM ។

លោកអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន អង្គការចាយកាដែលបានផ្តល់ ការគាំទ្រដល់ការអប់រំ ឌីជីថល នៅកម្ពុជាដើម្បីធ្វើឱ្យអនាគតសិស្សានុសិស្សកម្ពុជាកាន់តែមានឱកាសប្រសើរ និងទទួលបានការអប់រំកាន់តែល្អក្នុងបរិបទការអប់រំនាសតវត្សទី២១ នេះ ។
លោក Sanui Kazumasa ប្រធានតំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជាបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលសិស្សានុសិស្សនៅកម្ពុជាបន្តរីករាយជាមួយកម្មវិធី ThinkThink ដែលជា EdTech ល្អបំផុតពីប្រទេសជប៉ុន និងជាកម្មវិធីហ្គេមអប់រំដ៏ល្បីល្បាញលើពិភពលោក។ JICA បាននាំយក Think!Think! មកកម្ពុជាតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។
ក្រៅពីការប្រកួត Think! Think! World Cup ឪពុកម្តាយ និងសិស្សានុសិស្សក៏អាចរីករាយ និងទទួលបាននូវបទពិសោធន៍ជាមួយនឹងសកម្មភាពជាច្រើនដែលទាក់ទងពីវប្បធម៌ជប៉ុនដូចជាការធ្វើនំតាកូយ៉ាគី បទពិសោធន៍ស្លៀកពាក់បែបជប៉ុន និងសកម្មភាពជាច្រើនទៀត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា JICA និងThink!Think! កម្ពុជា ដើម្បីលើកកម្ពស់ការអប់រំ STEM នៅវ័យក្មេងដោយប្រើកម្មវិធី Think!Think!សិស្សជាង ៣០០០នាក់មកពីThink!Think! Learning Lab មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន និងដៃគូសាលារដ្ឋចំនួន៩ នៅទូទាំងប្រទេសកម្ពុជាបានចូលរួមការប្រកួតនេះ។
Think!Think! គឺជា Edtech លេខ១ របស់ប្រទេសជប៉ុនដែលផ្តោតលើការគិតបែបស៊ីជម្រៅ និងជំនាញបំណិនសង្គម។ Think!Think! មានអ្នកប្រើប្រាស់ជាង 2.5 លាននាក់នៅទូទាំងពិភពលោកហើយបានទទួលពានរង្វាន់ជាច្រើនដូចជា Think!Think! ជាកម្មវិធីល្អបំផុតរបស់ Google សម្រាប់កុមារ និងកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) Most Innovative App ។ Think!Think! មានគោលបំណងជំរុញទឹកចិត្តស្រឡាញ់ការសិក្សារបស់កុមារ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច