Connect with us

ព័ត៌មានជាតិ

អាណាព្យាបាលសិស្ស រំពឹងថា កូនៗរបស់គាត់ នឹងទទួលជោគជ័យក្នុងថ្ងៃប្រឡងបាក់ឌុប

បានផុស

នៅ

ឪពុកម្ដាយ ឬ អាណាព្យាបាល​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​មណ្ឌល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​សម្ដែង​ការ​ជឿជាក់ និង​រំពឹង​ខ្ពស់​ថា កូនៗ​របស់​ពួកគាត់ នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ថ្ងៃ​ប្រឡង​រយៈពេល ២ ថ្ងៃនេះ។ ហើយ​ពួកគាត់​ក៏បាន​អះអាង​ថា កូនៗ​របស់​គាត់ បាន​ខិតខំ​រួចជាស្រេច តាំង​ពី​មុន​ថ្ងៃ​ប្រឡង​ឈាន​ចូល​មក​ដល់​មក​ម្ល៉េះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ជា សុភាព អាណាព្យាបាល​សិស្ស​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា អ្នកស្រី មកពី​ខេត្ត​ពោធិ៍សាត់ ដើម្បី​មក​លើកទឹកចិត្ត​កូនស្រី ដែល​ត្រូវ​ប្រឡង​នៅ​ភ្នំពេញ។ ក្នុង​នោះ ដោយសារ​កូនស្រី​អ្នកស្រី បាន​ផ្លាស់​សាលា​មក​រៀន​នៅ​ភ្នំពេញ​មាន​រយៈពេល ៣ ឆ្នាំ មក​ហើយ។

អ្នកស្រី ជា សុភាព រំពឹង​ថា កូនស្រី​របស់​គាត់ នឹង​ទទួល​បាន​និទ្ទេស​ល្អ សក្ដិសម​នឹង​សមត្ថភាព​ដែល​ខិតខំ​រៀន​សូត្រ​កន្លង​មក​នេះ ដោយហេតុថា នាង​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម មិន​ថា​ការ​រៀន​សូត្រ ឬ ការងារ​ផ្ទះ​នោះ​ឡើយ។

ដោយឡែក លោក គុជ ដេត អាណាព្យាបាល​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក៏បាន​ប្រាប់​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ដែរ​ថា សម្រាប់​រូបលោក​ផ្ទាល់ មិន​ហ៊ាន​រំពឹង​ខ្ពស់​ទៅ​លើ​សមត្ថភាព​កូន​របស់​ខ្លួន​នោះ​ឡើយ។ តែ​អ្វី​ដែល​ដឹង​ច្បាស់​នោះ គឺ​កូនប្រុស​របស់​លោក ជា​សិស្ស​ឧស្សាហ៍​រៀន​សូត្រ និង​ទទួល​បាន​លទ្ធផល​កម្រិត​មធ្យម​រហូត​មក​ហើយ។ ទោះបីជា​យ៉ាងណាក៏ដោយ លោក គុជ ដេត ក៏​មាន​សង្ឃឹម និង​ជូនពរ​កូនប្រុស​របស់​គាត់​ពី​ចម្ងាយ​ឲ្យ​ទទួល​បាន​ជោគជ័យ និង​និទ្ទេស​ល្អ​មួយ ក្នុង​ការ​ប្រឡង​រយៈពេល ២ ថ្ងៃ នេះ​ដែរ។

ចំណែក អ្នកស្រី សោម កញ្ញា ដែល​ជា​អាណាព្យាបាល​សិស្ស​ដែរ​នោះ ក៏បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នកស្រី មកពី​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ដើម្បី​មក​លើកទឹកចិត្ត​កូនស្រី ដែល​ត្រូវ​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រយៈពេល ២ ថ្ងៃ នេះ។ មាន​អាជីព​ជា​គ្រូបង្រៀន​ស្រាប់ អ្នកស្រី សោម កញ្ញា រំពឹង​ថា កូនស្រី​របស់​គាត់ នឹង​ទទួល​បាន​និទ្ទេស​ល្អ​មួយ។ អ្នកស្រី ថា គាត់​អះអាង​បែបនេះ ពីព្រោះ បាន​តាមដាន​ការ​សិក្សា និង​បង្ហាត់បង្រៀន​កូន ឲ្យ​ចេះ​ធ្វើ​លំហាត់ និង​សំណេរ​តែងសេចក្ដី ជា​ញឹកញាប់​ដែរ​មក​ហើយ។ អ្នកស្រី សោម កញ្ញា បន្ថែម​ថា «ខ្ញុំ​រំពឹង​ខ្ពស់​ថា កូនស្រី​របស់​ខ្ញុំ នឹង​ទទួល​បាន​និទ្ទេស​មួយ​ដែល​ល្អ គឺ និទ្ទេស B ឬ និទ្ទេស C ជាដើម»។

គួរ​ជម្រាប​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចាប់ផ្តើម​បើក​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម័យ​ប្រឡង នៅ​ថ្ងៃ​ទី ៦ វិច្ឆិកា នេះ ដោយ​មាន​បេក្ខជន​ចូលរួម​ប្រឡង​ជាង ១៣ ម៉ឺន​នាក់។

បើ​តាម​ក្រសួង​អប់រំ ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់ឌុប ឆ្នាំនេះ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ទាំង ៤ នៃ​ការ​ប្រឡង គឺ​គោលការណ៍​ច្បាប់​យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន ពោល​គឺ“អ្នក​ចេះ​ជាប់”។

សូម​បញ្ជាក់​ដែរ​ថា ឆ្នាំនេះ ក្រសួង បាន​រៀបចំ​ការ​ប្រឡង​បាក់ឌុប​រយៈពេល ២ ថ្ងៃ គឺ ថ្ងៃ​ទី ០៦ និង​ថ្ងៃ​ទី ០៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧.៤១២ នាក់ កើន​ឡើង​ជាង​ឆ្នាំមុន (៩២៧៧ នាក់​) ស្រី ៧៣.២៧៨ នាក់ ចែក​ជា ​២២៧ ​មណ្ឌល ​ត្រូវជា​ ៥.៥៤៣ ​បន្ទប់​។ ក្នុង​នោះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៤១.៣៧៩​ នាក់​ (​ស្រី​ ២៤៧៨៩​ នាក់​) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ៩៦.០៣៣​ នាក់​ (​ស្រី​ ៤៨.៤៨៩ នាក់​)។ ចំណែក​គណៈមេប្រយោគ និង​គណៈកម្មការ​ផ្សេងៗ ដែល​ត្រូវ​ចូលរួម​ក្នុង​ដំណើរការ​ប្រឡង​នៅ​គ្រប់​ដំណាក់កាល​មាន​ចំនួន​សរុប ២៩.៥២៥ នាក់ ក្នុង​នោះ​មកពី​ថ្នាក់​ក្រសួង ៤.១២៦ នាក់ និង​មកពី​ថ្នាក់​រាជធានី-ខេត្ត ២៥.៣៩៩ នាក់។

ជាមួយ​គ្នា​នេះ ក្រសួង នឹង​កំណត់​យក​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ពេល​រសៀល សម្រាប់​ការ​ប្រកាស​លទ្ធផល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​នៅ​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់​ខេត្ត​ផ្សេងៗ នៅ​ទូទាំង​ប្រទេស៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២៨ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

Sokha Hotels

ព័ត៌មានពេញនិយម