Connect with us

ព័ត៌មានជាតិ

សិក្ខាសាលាស្ដីពីយុទ្ធសាស្ត្រទីផ្សាររបស់ ស៊ី.ភី. ២០២៣ ដើម្បីការអភិវឌ្ឍអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ នៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ក​សិ​-​ឧស្សាហកម្ម និង​អាហារ​ឈានមុខ​គេ បានរៀបចំ សិក្ខាសាលា​ស្តីពី​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ស៊ី​.​ភី​. ២០២៣ (CP Marketing Summit 2023) ក្នុង​គោល​បំណង​ដើម្បី​អភិវឌ្ឍន៍​អាជីវកម្ម​ក​សិ​-​ឧស្សាហកម្ម និង​ចំណីអាហារ​នៅ​កម្ពុជា​។ សិក្ខាសាលា​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​នៅឯ​សណ្ឋាគារ Hyatt Regency Phnom Penh នៅ​ថ្ងៃទី ២៦ តុលា ២០២៣ ចាប់ពី​ម៉ោង ៨.០០ នាទី​ព្រឹក ដល់ ១៦.៣០ នាទី​រសៀល​។​

ពីឆ្វេងទៅស្តាំ ៖ ឯកអគ្គរាជទូតថៃ ឯកឧត្តម Cherdkiat Atthakor, លោក ស៊ាង សុខលីម, ឯកឧត្តម វ៉ា រុតសាន និងលោក Wittaya Kreangkriwit
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្រាប់​ការចែករំលែក​ចំណេះដឹង​ពី​អាជីវកម្ម គឺមាន​ប្រធានបទ​ចំនួន​១០ និង​វាគ្មិន​ចំនួន​១០ រូប បាន​ធ្វើ​បទ​បង្ហាញ​យ៉ាង​ក្បោះក្បាយ លើ​ប្រធានបទ​មួយចំនួន​ដូចជា អាជីវកម្ម​ចំណី​សត្វ អាជីវកម្ម​ចិញ្ចឹម​សត្វ អាជីវកម្ម​ចំណីអាហារ និង​ទីផ្សារ​ជាដើម​។​

ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា និងវាគ្មិនកិត្តិយសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម និងស្ថានទូតថៃ

​លោក​វេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធាន​ចាត់ការ​ទូទៅ​ការិយាល័យ​ការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​អាជីវកម្ម និង​ទីផ្សារ​បាន​មានប្រសាសន៍ថា ៖«​សិក្ខាសាលា​ស្តីពី​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ស៊ី​.​ភី​. ២០២៣ ត្រូវបាន​ផ្ដួចផ្ដើម​ឡើង​ក្នុង​គោលបំណង​ប្រមូលផ្ដុំ​ព័ត៌មាន​ទីផ្សារ និង​ចែករំលែក​ចំណេះដឹង​ក្នុងការ​អនុវត្ត​ល្អ​បំផុត​ដល់​បុគ្គលិក​សម្រាប់​ការអភិវឌ្ឍ​អាជីវកម្ម​នៅ​កម្ពុជា​»​។

វាគ្មិនទាំង ១០ មកពី ផ្នែកអាវជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ នៃក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា

​លោក​វេជ្ជបណ្ឌិត Poohrich ថ្លែងថា ៖«​គន្លឹះ​ជោគជ័យ​សំខាន់ៗ​នៃ​ការធ្វើ​អាជីវកម្ម គឺ​ព័ត៌មាន និង​ធនធាន​មនុស្ស​។ អាជីវកម្ម​ដែល​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ ទាន់ពេលវេលា នឹង​ទទួលបាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន​។ លើសពីនេះ បុគ្គលិក (​ធនធានមនុស្ស​) ដែល​អាច​បំប្លែង​ព័ត៌មាន​ទៅ​ជា​ចំណេះដឹង​និង​ចេញ​ជា​សកម្មភាព គឺជា​អ្នក​ជោគជ័យ​ដ៏​ពិតប្រាកដ​»​។

លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារ

​នៅក្នុង​សុន្ទរកថា​បើក​កម្មវិធី លោក Wittaya Kreangkriwit អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា ៖«​ការធ្វើ​ទីផ្សារ​គឺ​ដើម្បី​ស្វែងរក​តម្រូវការ​របស់​អតិថិជន និង​ដោះស្រាយ​បញ្ហា​សម្រាប់​ពួកគាត់​។ អ្នក​ដែល​អាចបំពេញ​តម្រូវកា​រ​អតិថិជន​បាន​ច្រើនជាងគេ អ្នកនោះ​គឺជា​អ្នក​ជោគជ័យ​»​។​

QR Code Facebook CP Cambodia

​លោក Wittaya បន្ថែមថា ៖«​កសិករ និង​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ផ្លាស់ប្តូរ​។ វា​ចាំបាច់​ណាស់​ក្នុងការ​យល់ដឹង​ពី​គោលបំណង ឬ​បញ្ហា​របស់​ពួកគេ បន្ទាប់មក​ប្រើ​បច្ចេកវិទ្យា និង​ចំណេះដឹង ដើម្បី​ជួយ​អាជីវកម្ម​ពួកគេ​ឱ្យ​រីកចម្រើន​»​។

​សម្រាប់​សិក្ខាសាលា​នេះ ទទួលបាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា តំណាង​មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួងពាណិជ្ជកម្ម និង​ស្ថានទូត​ថៃ ធ្វើជា​វាគ្មិន​កិត្តិយស ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។ វគ្គ​សិក្ខ​សាលា​នេះ​មាន​គោលបំណង​ស្វែងរក​ឱកាស​អាជីវកម្ម និង​បញ្ហា​ប្រឈម​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤​។

QR Code Website CP Cambodia

​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម Cherdkiat Atthakor ថ្លែង​ក្នុង​សុន្ទរកថា​បើក​កម្មវិធី ឯកឧត្តម​មានប្រសាសន៍​ថា ៖«​កសិកម្ម និង​ចំណីអាហារ​ដើរតួនាទី​សំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា រួមទាំង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​»​។​

​ឯកឧត្តម Cherdkiat ថ្លែងថា ៖« ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា មាន​មោទនភាព​ក្នុងនាម​ជា​ក្រុមហ៊ុន​ថៃ​ដំបូង​គេ​ដែល​បាន​គាំទ្រ និង​ផ្តល់​ចំណេះដឹង​ដល់​កសិករ​កម្ពុជា ផ្តល់​ការងារ​ដែលមាន​ស្ថិរភាព និង​ប្រាក់​ចំណូល​សមរម្យ​។ លើសពីនេះ ស៊ី​.​ភី​. ក៏បាន​ផលិត​នូវ​ផលិតផល​ចំណីអាហារ​ដែលមាន​អនាម័យ​ជាមួយនឹង​សុវត្ថិភាព​ចំណីអាហារ និង​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​»​។

QR Code Youtube CP Cambodia

​លោក ស៊ា​ង សុខ​លីម ប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានធ្វើ​បទ​បង្ហាញថា​៖« យុទ្ធសាស្ត្រ​ក្នុងការ​អនុវត្ត​គោលនយោបាយ​គាំទ្រ​ក្នុង​អនុវិស័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៅ​កម្ពុជា ឆ្លុះបញ្ចាំង​ពី​ចំណុច​សំខាន់ៗ​ចំនួន ៤​គឺ​៖(១) តួនាទី ភារកិច្ច​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម (GDAHP), (២) គោលនយោបាយ​គាំទ្រ​សម្រាប់​ការអភិវឌ្ឍ​អនុវិស័យ ស​.​ផ​.​ស​, (៣) សមិទ្ធផល​អនុវិស័យ ស​.​ផ​.​ស ក្នុង​រយៈពេល ៥​ឆ្នាំ (២០១៨-២០២២), និង (៤) បញ្ហា​ប្រឈម និង​កាលានុវត្តភាព​ក៏ដូចជា​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​វិស័យ​ផលិតកម្ម និង​សុខភាព​សត្វ​»​។​

​ឯកឧត្តម វ៉ា រុត​សាន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ៖« ច្បាប់​វិនិយោគ​របស់​កម្ពុជា​ផ្តោតលើ​ទិដ្ឋភាព​សំខាន់ៗ​ចំនួន​៣ ទាក់ទង​ទៅនឹង​សេដ្ឋកិច្ច​បើកចំហ ការលើកទឹកចិត្ត​វិនិយោគ និង​ការលើកទឹកចិត្ត​ពិសេស​។ កត្តា​ទាំងនេះ ដែលមាន​ភាព​ទាក់ទាញ និង​គួរឱ្យ​ទុកចិត្ត​សម្រាប់​ការវិនិយោគ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ធានា​ដោយ​ស្មើភាព​គ្នា មិន​ថា​វិនិយោគិន​បរទេស ឬ​ក្នុងស្រុក​។​

​លោក Nirawat Rangseekanjana អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ថៃ​នៅ​ក្រុងភ្នំពេញ បានធ្វើការ​ចង្អុលបង្ហាញ​ថា​៖«​កង្វល់​សំខាន់ៗ​ចំនួន​៣ ដែលជា​បទ​ប្បញ្ញត្តិ​ថ្មី​បំផុត​សម្រាប់​ការធ្វើ​អាជីវកម្ម​ក្នុង​ឆ្នាំ​២០២៤ នៅ​កម្ពុជា​គឺ (១) ច្បាប់​ពន្ធដារ (២) ច្បាប់​ប្រកួតប្រជែង និង​ច្បាប់​ការពារ​អ្នកប្រើប្រាស់ និង (៣) ច្បាប់​កម្មសិទ្ធិបញ្ញា​។​

​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​សិក្ខាសាលា​នោះ គណៈ​គ្រប់គ្រង​ក្រុមហ៊ុន ស៊ី​.​ភី​. បានផ្តល់​វិញ្ញាបនបត្រ និង វត្ថុ​អនុស្សាវរីយ៍​ជូន​ដល់​វាគ្មិន និង​បាន​ជូនពរ​អ្នកចូលរួម​ទាំងអស់​ឱ្យ​អភិវឌ្ឍ​អាជីវកម្ម​កសិឧស្សាហកម្ម និង​ចំណីអាហារ​របស់​ពួកគេ​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម