ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ រដ្ឋត្រៀមថវិកាជាង ៥,៥ លានដុល្លារ ចំណាយលើការប្រឡងបាក់ឌុបឆ្នាំនេះ
ក្រសួងអប់រំ យុវជន និងកីឡា ចំណាយថវិកាប្រមាណជាង ៥,៥ លានដុល្លារ ទៅលើការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នេះបើតាមការបញ្ជាក់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា កាលពីខែតុលា កន្លងទៅ។

អ្នកនាំពាក្យក្រសួងអប់រំ បានបន្តថា ថវិកាជាង ៥,៥ លានដុល្លារ នឹងត្រូវចំណាយលើការឧបត្ថម្ភគណៈកម្មការនានា ក្នុងកិច្ចដំណើរការប្រឡង ដែលមាន៤ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ពិន្ទុដោយកុំព្យូទ័រ។
ការចំណាយទៅលើដំណើរការប្រឡងនៅឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុនដោយសារចំនួនបេក្ខជនចុះឈ្មោះចូលរួមប្រឡងកើនឡើងជាង៩ពាន់នាក់ ស្រី៧៣.២៧៨នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៤១.៣៧៩ នាក់ ស្រី ២៤.៧៨៩នាក់។ បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គម មានចំនួន ៩៦.០៣៣នាក់ ស្រី ៤៨.៤៨៩នាក់។ ចំណែកមណ្ឌលប្រឡងមានចំនួន២២៧ ស្មើនឹង ៥៥៤៣បន្ទប់ នៅទូទាំងប្រទេស។ ចំពោះលទ្ធផលនៃការប្រឡង គ្រោង នឹងប្រកាសនៅថ្ងៃទី២៨ ខែវិច្ឆិកា សម្រាប់ រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ចំណែកខេត្តផ្សេងៗ នឹងប្រកាសនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ដំណើរការបានដោយរលូន ក្រសួងអប់រំ បានអំពាវនាវឱ្យបេក្ខជនដែលមានឈ្មោះចូលរួមប្រឡង ត្រូវតាមដានផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ ក្នុងការផ្ដល់ព័ត៌មានផ្សេងៗជាបន្តបន្ទាប់។ ជាមួយគ្នានេះ ក្រសួងបានណែនាំឱ្យបេក្ខជនប្រឡងត្រូវថែរក្សាសុខភាព និងកុំភ្លេចពីលក្ខខណ្ឌប្រឡង ក៏ដូចជាសម្ភារៈដែលក្រសួងបានអនុញ្ញាត ឬសម្ភារៈដែលចាំបាច់សម្រាប់ការប្រឡង។

-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង