Connect with us

ព័ត៌មានជាតិ

ជប៉ុន សន្យាផ្ដល់ការបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រីអង្គភាពស៊ីម៉ាក់កម្ពុជា

បានផុស

នៅ

មជ្ឈមណ្ឌលសកម្មភាពកំចាត់កម្ពុជា (CMAC) បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយភាគីជប៉ុន ក្នុងការផ្ដល់ជំនួយគាំទ្រការអភិវឌ្ឍធនធានមនុស្សកម្ពុជា ជាពិសេសផ្ដល់ការបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រីជំនាញនៃសារមន្ទីរតេជោសន្តិភាព។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងគ្រាដែលប្រតិភូ CMAC ដឹកនាំដោយលោក ហេង រតនា ធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់កម្ពុជា (CMAC) បានឱ្យដឹងថា នៅថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០២៣នេះ​ នៅសាលាក្រុងអូគីណាវ៉ា​ លោក និងអភិបាលក្រុងអូគីណាវ៉ា​ ព្រមទាំងប្រធានអង្គការ JICA ប្រចាំក្រុងអូគីណាវ៉ា និងសម្ព័ន្ធសារមន្ទីក្រុងអូគីណាវ៉ា​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀមសហប្រតិបត្តិការ​រួមគ្នានមួយស្ដីពីកិច្ចការមីន។

កិច្ចព្រមព្រៀងនេះ គឺភាគីជប៉ុន បានឯកភាពផ្តល់ជំនួយក្នុងការគាំទ្រអភិវឌ្ឍន៍ធនធានមនុស្សរបស់​កម្ពុជា។ គោលដៅសំខាន់នៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងភាគីជប៉ុន នាពេលនេះ គឺផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីជំនាញនៃសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប រយៈពេល៣ឆ្នាំ (​២០២៤-២០២៦)។ កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលនេះ មន្ត្រីជំនាញនៃអង្គភាពសុីម៉ាក់ នឹងត្រូវបញ្ជូនទៅបណ្តុះបណ្តាលនៅសារមន្ទីរសន្តិភាពក្រុងអូគីណាវ៉ា ប្រទេសជប៉ុន​ ហើយក៏មានមន្ត្រីជំនាញរបស់ជប៉ុនមកពីក្រុងអូគីណាវ៉ា មកចូលរួមរៀបចំបណ្តុះបណ្តាលដោយផ្ទាល់នៅកម្ពុជាដែរ។

លោក ហេង រតនា បានចាត់ទុកការកសាងសមត្ថភាពធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ និងទេពកោសល្យ ពិតជាមានសំខាន់ណាស់ ដើម្បីសម្រេចនូវគោលដៅនៃការអប់រំផ្សព្វផ្សាយអំពីតម្លៃសន្តិភាព​ និងធានាដល់ការសម្រេចបានទស្សនវិស័យអរគុណសន្តិភាព។ បើតាមលោកប្រធាន CMAC រូបនេះ ការកសាងអគារសារមន្ទីរ «តេជោសន្តិភាព» ក្នុងខេត្តសៀមរាប គឺដើម្បីរៀបចំដាក់បង្ហាញរូបភាព​ វត្ថុតាង​ និងឯកសារទាំងឡាយពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាក ជីវិតពិតនៃជនរងគ្រោះ ក៏ដូចកិច្ចការនៃសកម្មភាពកំចាត់មីននៅកម្ពុជា។

ក្នុងពេលទស្សនកិច្ចនៅក្រុងអូគីណាវ៉ានេះ លោក ហេង រតនា និងប្រតិភូនៃមជ្ឈមណ្ឌលជាតិសកម្មភាពកំចាត់កម្ពុជា (CMAC) ក៏បានទៅទស្សនាសារមន្ទីរចំនួន៣កន្លែង ដោយក្នុងនោះ សារមន្ទីរចំនួន២ គឺជាសារមន្ទីរសន្តិភាព​ របស់អាជ្ញាធរក្រុង និងមួយកន្លែងទៀត ជាសារមន្ទីរសន្តិភាព ដែលបង្កើតឡើង ដោយសហគមន៍ស្ត្រីជាអតីតសិស្សដែលជាអ្នកចូលរួមក្នុងសង្គ្រាម ហើយនៅរស់រានមានជីវិតនៅអូគីណាវ៉ា។

គួរជម្រាបថា ដោយមានការអនុញ្ញាតពីសម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ (CMAC) បានដឹកនាំគណៈប្រតិភូអង្គភាពសុីម៉ាក់ដេីម្បីបំពេញការងារនៅជប៉ុននេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម