Connect with us

ព័ត៌មានជាតិ

កាច់សោរ​​​ ក ម៉ូតូគេបានមួយថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន​

បានផុស

នៅ

តាម​របាយការណ៍​ពី​សមត្ថកិច្ច​នៃ​អធិការ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំងសមត្ថកិច្ច​ដាក់​​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០១​និង​០០​នាទី​យប់​រំលង​អាធ្រាត្រ​នា​ថ្ងៃទី​០៦​ខែ​កុម្ភៈ​ ឆ្នាំ​២០២១ ដែលមានការសម្រប​សម្រួ​ល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា ​គឺ​ ប៊ុណ្ណា​រ៉ា​ ​ខណៈ​ដែល​កម្លាំង​ជំនាញ​នៃ​អធិការ​ក្រុង​កំពុង​ធ្វើ​ការ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ក្នុង​ក្រុង​បាត់​ដំបង​។​

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​ ចាន់ធា​ វិសាល​ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​មុន្នី ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដើម្បី​ធ្វើការ​សាកសួរ​ពាក់​ព័ន្ធ​ករណី​អំពើ​លួច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ខាងលើ​បន្តថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ក្រោយពី​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិកា​រដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​បាន​ទទួល​ពាក្យ​បណ្តឹង ​កាលពី​ថ្ងៃទី​៥​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ពី​ជនរងគ្រោះ​ឈ្មោះ​រ៉ា​យ ​​ស្រីល័ក្ខ​ ភេទ​ស្រី ​អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុស្សខ្នុរ ​ឃុំ​ចែង​មានជ័យ​ ស្រុក​បាណន់​ខេត្តបាត់ដំបង​ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​កម្មករ ​សង្កាត់​ស្វាយប៉ោ​ក្រុង​ ខេត្តបាត់ដំបង​)​ថា​មាន​ករណី​អំពើលួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាច់​សោ​រក​ម៉ូតូ​)​នៅ​ភូមិ​សង្កាត់​ខាង​លើ។​

​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ជនសង្ស័យ​ខាងលើ​នៅ​ ចំពោះមុខ​ ជនសង្ស័យ​បាន​ឆ្លើយ​សារ​ភាព​ថា​ខ្លួន​និង​បក្ខពួក​ម្នាក់ទៀត​ពិតជា​បាន​លួច​កាច់​សោ​រក​ម៉ូតូ​របស់​ជនរងគ្រោះ​​ពិតប្រាកដ​មែន​។​ក្នុងនោះ​សម្ភារៈ​ដកហូត​រួមមាន ម៉ូតូ​ម៉ាក​ហុងដាឌ្រី​មសេ​១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៩ពាក់​ស្លាក​លេខ​បាត់ដំបង​1AF.7092​។​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ​គ្មានស្លាក​លេខ។​

បច្ចុប្បន្ន​ជនសង្ស័យ​ផ្នែក​ជំនាញ​កំពុង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅតាម​នីតិវិធី​ច្បាប់​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម