Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ស្នើឱ្យអ្នកជំនាញចិន មកបណ្តុះបណ្តាលយុវជនខ្មែរ ស្របតាមការចង់បានរបស់រោងចក្រសហគ្រាសចិន

បានផុស

នៅ

អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកស្រី ហ៊ឹម សុធារ័ត្ន ស្នើឱ្យភាគីចិនជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនកម្ពុជាបន្ថែមទៀត។ សំណើនេះធ្វើឡើងក្នុងសុន្ទរកថាគន្លឹះ «វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី៣ រៀបចំដោយ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងរាជបណ្ឌិត្យសភាកម្ពុជា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីពេលថ្មីៗនេះ។

លោកស្រី ហ៊ឹម សុធារ័ត្ន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើឱ្យចិនជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជានេះ លោកស្រីថា គឺដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់រោងចក្រសហគ្រាសចិនដែលមាននៅប្រទេសកម្ពុជាស្រាប់ រួមទាំងការត្រៀមខ្លួនទទួលវិនិយោគិនថ្មីពីចិនបន្ថែមទៀត ពិសេសឆ្លើយទៅនឹងចក្ខុវិស័យ និងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលណែនាំឱ្យក្រសួងសហការជាមួយវិស័យឯកជន ដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ១លាន៥សែននាក់ ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ រួមការបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ក្បែររោងចក្រ សហគ្រាស។

លោកស្រីបានលើកឧទាហរណ៍ថា បើសិនជាវិនិយោគិនចិន ចង់វិនិយោគទៅលើផ្នែកមេកានិក ឬក៏រថយន្ត អគ្គិសនី ដូច្នេះជម្រើសទី១ ក្រសួងស្នើឱ្យភាគីចិនផ្តល់អ្នកជំនាញមកបង្រៀនយុវជនខ្មែរដែលជាគោលដៅទាំង ១លាន៥សែននាក់ ដើម្បីចេះទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។

ចំពោះជម្រើសទី២ លោកស្រីថា ក្រុមហ៊ុនចិនដែលមាននៅស្រុកខ្មែរស្រាប់ អាចផ្តល់ជាឱកាស សម្រាប់យុវជនកម្ពុជាហាត់ការ ក្នុងរយៈពេលសមស្របណាមួយ ដើម្បីទទួលបានជំនាញពិតប្រាកដ។ នៅពេលដែលយុវជនទាំងនោះទទួលបានចំណេះជំនាញហើយ ក្រុមហ៊ុនអាច ទទួលយកយុវជនបម្រើការងារនៅទីនោះតែម្តង។

លោកស្រីចាត់ទុកថា នេះជាគោលនយោបាយឈ្នះៗទាំងភាគីកម្ពុជា និងចិន ពោលគឺរោងចក្រក៏មានសង្វាក់ផលិតកម្មខ្ពស់ អាចនាំចេញបានច្រើន ចំណែកឯយុវជនកម្ពុជាក៏មានចំណេះជំនាញពិតប្រាកដ អាចប្រកួតប្រជែងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន ឈានទៅសម្រេចគោលដៅក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ក្នុងរយៈពេល ២ឆ្នាំ នៃការរីករាលដាលនៃជំងឺកូវីដ ១៩ កន្លងទៅនេះ អនុរដ្ឋលេខាធិការក្រសួងការងាររូបនេះ ថា យុវជនខ្មែរមានឱកាសតិចតួចណាស់ក្នុងការទទួលបាននូវការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេសផ្សេង។ ដូច្នេះហើយតម្រូវឱ្យមានស្តារ និងបណ្តុះបណ្តាលជំនាញផ្សេងៗទៅដល់យុវជនទាំងនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម