Connect with us

ព័ត៌មានជាតិ

ដំណើរការប្រឡងបាក់ឌុប ថ្ងៃទី ១ នៅខេត្តកំពត ប្រព្រឹត្តិទៅដោយរលូន

បានផុស

នៅ

នា​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ នេះ ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់ឌុប​)​ នៅ​ថ្ងៃ​ទី ១ តាម​មណ្ឌល​ប្រឡង​ទូទាំង​ខេត្ត​កំពត បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ពុំ​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះ​ឡើយ ក្នុង​មណ្ឌល​ប្រឡង​ទាំង ១១ មណ្ឌល នៅ​ទូទាំង​ខេត្ត​កំពត។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី លោក តាក ហាប់ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពត។

លោក តាក ហាប់ បាន​ឲ្យ​ដឹង​ទៀត​ថា បេក្ខជន​បាន​ទទួល​នូវ​ការ​ណែនាំ និង​បទបញ្ជា​ច្បាស់លាស់​នៅ​តាម​មណ្ឌល​នីមួយៗ ដែល​បាន​បិទ​ផ្សាយ​មុន​ពេល​ប្រឡង ខណៈ​គណៈមេប្រយោគ ក៏ដូចជា​អ្នក​ពាក់ព័ន្ធ​ទាំងអស់ សហការ​គ្នា​អនុវត្ត​ការងារ​ដោយ​យកចិត្តទុកដាក់​បំផុត។ ចំពោះ​បញ្ហា​សុខភាព ក៏​ពុំ​មាន​បញ្ហា​កើតឡើង​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់​ដែរ ទាំង​គណៈមេប្រយោគ អ្នក​ពាក់ព័ន្ធ ពិសេស​បេក្ខជន​ប្រឡង។

លោក​បញ្ជាក់​ថា បេក្ខជន​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយៗ មាន​ការ​រៀបចំ​បាន​ល្អ សុក្រឹត និង យុត្តិធម៌។ ហើយ​បេក្ខជន ក៏បាន​គោរព​តាម​បទបញ្ជាផ្ទៃក្នុង នៃ​ការ​ប្រឡង​បាន​ល្អ​ផង​ដែរ។

សូម​បញ្ជាក់​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ(បាក់ឌុប) ​ឆ្នាំ​សិក្សា ២០២២-២០២៣ នៅ​ទូទាំង​ខេត្ត​កំពត មាន​បេក្ខជន​ចំណេះ​ទូទៅ និង​ស្វៃរិន ដែល​ត្រូវ​ប្រឡង​នា​សម័យ​ប្រឡង​រយៈពេល​ពីរ​ថ្ងៃ ចាប់ផ្ដើម​ពី​ព្រឹក​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៣ សរុប​ចំនួន ៥.៦០០ នាក់ (សិស្ស​ស្រី ២.៩៤៨ នាក់​) និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១១ មណ្ឌល ស្មើនឹង ២២៥ បន្ទប់ ទូទាំង​ខេត្ត​កំពត៕

អត្ថបទ ៖ សឹង រ៉ាត់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម