ព័ត៌មានជាតិ
ព្រឹកស្អែក សម្ដេចនាយករដ្ឋមន្ត្រី បន្តចុះជួបកម្មកររោងចក្រជាលើកទី៩
ព្រឹកស្អែក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងចុះជួបសំណេះ សំណាលសួរសុខទុក្ខកម្មករ រោងចក្រសហគ្រាស ជាលើកទី៩ បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាជាផ្លូវការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
ដំណើរចុះជួបកម្មករលើកនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹង ចុះជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ចំនួន១៥ ១៩៤នាក់ ដែលកំពុងបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុង តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។
កម្មករ និយោជិត ជាង១ម៉ឺន ៥ពាន់នាក់នេះ គឺកំពុងបម្រើការនៅរោងចក្រ សហគ្រាសទាំង ៣០នេះ ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍ពិសេសចំនួន១ រោងចក្រផលិតគ្រឿងសង្ហារឹមចំនួន១១ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៤ រោងចក្រ ផលិតសម្ភារសត្វចិញ្ចឹមចំនួន២ រោងចក្រកេសកាតុងចំនួន២ រោងចក្រផលិតចំណីសត្វចំនួន២ រោងចក្រផលិតថ្មម៉ាប ចំនួន១ រោងចក្រកែច្នៃស្បែកចំនួន១ រោងចក្រផលិតសម្ភារការិយាល័យចំនួន១ រោងចក្រដេរស្បែកជើងចំនួន១ រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ចំនួន១ រោងចក្រជ្រលក់ក្រណាត់ចំនួន១ រោងចក្រផលិតអេប៉ុង ចំនួន ១ និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិចចំនួន១។
ក្នុងចំណោមជំនួបជាមួយកម្មករ និយោជិតចំនួន៨លើកកន្លងមករបស់ សម្ដេចធិបតីគឺ លើកទី១ កាលពីថ្ងៃទី២៩ ខែ សីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិត ចូលរួមចំនួន ១៨,០១៣នាក់។ លើកទី២ កាលពីថ្ងៃទី១ ខែកញ្ញា នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់។ លើកទី៣ កាលពីថ្ងៃទី៩ ខែកញ្ញា នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្មករ និយោជិតចូលរួម ១៨,២៦៥នាក់។ លើកទី៤ កាលពីថ្ងៃទី១៩ ខែកញ្ញា នៅស្រុកបាទី ខេត្តតាកែវកាលពីថ្ងៃទី១៩ ខែកញ្ញា ដែលមានកម្មករ និយោជិតចូលរួម ១៨,១០៤នាក់។
លើកទី៥ កាលពីថ្ងៃទី០៣ ខែតុលា សម្ដេចបានជួបជាមួយកម្មករចំនួន១៨ ០៩៩នាក់ ដែលកម្មករទាំងនោះមកពី រោងចក្រខណ្ឌមានជ័យ និងខណ្ឌដង្កោ។ លើកទី៦ កាលពីថ្ងៃទី ២៦ ខែតុលា សម្ដេចបានជួបជាមួយកម្មកររោងចក្រ ចំនួន ១២ ០៦០ នាក់ ដែលកម្មករទាំងនោះ មកពីរោងចក្រដែលមានភូមិសាស្រ្តក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លើកទី៧ កាលពីថ្ងៃទី២៨ ខែតុលា សម្ដេចបានជួបជាមួយកម្មករចំនួន១៨ ០២៨ នាក់ មកពីរោងចក្រសហគ្រាសក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យរាជធានីភ្នំពេញ និងលើកទី៨ កាលពីថ្ងៃទី០២ ខែវិច្ឆិកា សម្ដេចធិបតី នឹងជួបជាមួយកម្មករ និយោជិតចំនួន១៨០ ១៩០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រដែលមានទីតាំងស្ថិតក្នុងស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជាការកត់សម្គាល់ ដំណើរចុះជួបជាមួយកម្មករ កម្មការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើតាម សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ពីព្រោះកំឡុងពេលសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ តែងតែចុះជួបជាមួយកម្មករ កម្មការនី និយោជិតរោងចក្រសហគ្រាស ក្នុងប្រទេសកម្ពុជា ក៏ដូចជាពាក្យសន្យា ដែលសម្ដេចតេជោ បានសន្យាជាមួយកម្មកររោងចក្រថា នាយករដ្ឋមន្ត្រីអាណត្តិទី៧ នឹងជួបកម្មករចំនួន១០លើក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ចប់រួចរាល់។
ជាក់ស្ដែង ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជាពិតជាបានចុះជួបកម្មករ និយោជិតរោងចក្រ សហគ្រាស ដូចពាក្យសន្យារបស់សម្ដេចតេជោ ហ៊ុន សែន ពិតមែន។
បន្ទាប់ពីជំនួបជាមួយកម្មកររោងចក្រសហគ្រាសក្នុងភូមិសាស្ត្រខេត្តព្រះសីហនុបានបញ្ចប់ទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបកម្មករនិយោជិតលើកចុងក្រោយបង្អស់ក្នុងឆ្នាំ២០២៣នេះ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលដ៏ខ្លីខាងមុខ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ