Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖ បើមិនជឿព្រះអង្គច័ន្ទមុនី កុំប្រមាថ ទុកសេរីភាពខាងជំនឿ ជូនអ្នកដែលជឿ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហោះវីដេអូព្រះអង្គច័ន្ទមុនីកំពុងប្រោសព្រំប្រសិទ្ធីពរជ័យក្នុងគេហដ្ឋាន លោកជំទាវ ហ៊ុន ម៉ាលី នៅលើគណនីតិកតុក ជាមួយនឹងខ្លឹមសារថា “បើមិនជឿ កុំប្រមាថ ទុកសេរីភាពខាងជំនឿ ជូនអុ្នកដែលជឿ”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូរយៈពេល ជាង១នាទី៣០វិនាទីនោះ  គេសង្កេតឃើញថា ព្រះអង្គច័ន្ទមុនី កំពុងតែប្រោសព្រំប្រសិទ្ធីពរជ័យ នៅក្នុងគេហដ្ឋានកូនស្រីពៅរបស់សម្ដេចតេជោ គឺលោកជំទាវ ហ៊ុន ម៉ាលី ព្រមទាំងក្រុមគ្រួសារ។

តាមរយៈសំណេរនៅលើគណនីតិកតុកដដែល សម្ដេចតេជោ បានសរសេរបន្ថែមអំពីសកម្មភាពចៅស្រីទី២១ របស់សម្ដេចថា “ថ្ងៃនេះយ៉ាយ៉ាចេះលបថ្វាយបង្គំព្រះអង្គច័ន្ទមុនីពេលព្រះអង្គនិមន្តមកផ្ទះកូនស្រីពៅ”

ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ ពលរដ្ឋខ្មែរជាច្រើនរាប់សិបនាក់ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែចូលទៅជួបថ្វាយបង្គំព្រះអង្គច័ន្ទដល់វត្តផ្ទាល់។ ឯអ្នកខ្លះទៀតបានស្កាត់ទៅជួបព្រះអង្គច័ន្ទមុនី នៅពេលដែលដឹងថា ព្រះអង្គច័ន្ទមុនីនិមន្តទៅកាន់ទីអារាមណាមួយ។ ចំណែកឯពុទ្ធសាសនិកខ្លះទៀត ក៏បាននិមន្តព្រះអង្គច័ន្ទមនុី ទៅដល់គេហដ្ឋានផ្ទាល់តែម្ដង៕

អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

បវរកញ្ញាវ័យក្មេងកម្ពុជា ៣រូប ទើបដណ្តើមមកុដ និងពានរង្វាន់ពីឆាកអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

គីម ជុងអ៊ុន គំរាមពង្រឹងកម្មវិធីនុយក្លេអ៊ែរ ​សងសឹកសម្ព័ន្ធភាពយោធា អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង

លោក លោក Pichai Chunhavajira
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ថៃជំរុញជាថ្មី លើការបង្កើនការនាំចូលពីអាមេរិក ដើម្បីបញ្ចៀស​ពន្ធរបស់ ត្រាំ ​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

កងកម្លាំងសន្តិសុខឥណ្ឌាសម្លាប់ពួកឧទ្ទាមម៉ៅនិយមចំនួន៣១នាក់

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្រ្តីបរិស្ថាន ផ្តាំប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មី ត្រូវខិតខំបង្ក្រាបអ្នកបំផ្លាញធនធានធម្មជាតិ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម