Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ យើងមិនយកប្រទេសណាជាសត្រូវទេ យើងស្វាគមន៍ទាំងអស់  

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានគូសបញ្ជាក់ជាថ្មីថា កម្ពុជា មិនយកប្រទេសណាជាសត្រូវឡើយ ដោយកម្ពុជា ស្វាគមន៍នូវរាល់ការវិនិយោគពីបណ្ដាប្រទេសនានាទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-និយោជិតចំនួន ១៥១៨៤នាក់ នៅតាមបណ្តា​រោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍ថា តាមរយៈសុខសន្តិភាព, គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងនយោបាយការទូត ត្រឹមត្រូវ បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន និងទទួលបានការវិនិយោគជាបន្តបន្ទាប់ ហើយបានហុចផលដល់ប្រជាពលរដ្ឋ ផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត​ មាន​ប្រសាសន៍បន្តថា កម្ពុជា មិនយកប្រទេសណាជាសត្រូវឡើយ ដោយកម្ពុជា ស្វាគមន៍នូវរាល់ការវិនិយោគពីបណ្ដាប្រទេសនានាទាំងអស់។ «យើងមិនយកប្រទេសណាជាសត្រូវទេ យើងស្វាគមន៍ទាំងអស់ ចឹងបានខេត្តព្រះសីហនុ មានទាំងវិនិយោគ មកពីចិន មកពីជប៉ុន មកពីអឺរ៉ុប មកពីអាមេរិក នៅខេត្តព្រះសីហនុ ច្រើនណាស់»។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា មានអ្នកយោបាយខ្លះ មិនទាន់ទាំងបានអំណាចផង ចង់ធ្វើសត្រូវជាមួយប្រទេសនេះ ឬប្រទេសនោះទៅហើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះថា «មានអ្នកខ្លះមិនទាន់បានកាន់អំណាចផង ជេរប្រទេសនេះ ចាប់ប្រទេសនោះ យើងហ៊ានតែចាប់ប្រទេសណាមួយ យើងវេទនា យើងអត់ទេ គោលនយោបាយការទូត សំខាន់ណាស់»។

សម្ដេចនាយករដ្ឋមន្ត្រី ក៏លើកឡើងដែរថា កម្ពុជា បាននាំផលិតផលនានាទៅកាន់តំបន់អឺរ៉ុប ទៅចិន ទៅអាហ្វ្រិក ទៅមជ្ឈឹមបូព៌ា ទៅតំបន់អាស៊ាន ដែលនេះក៏ព្រោះតែកម្ពុជា មិនធ្វើសត្រូវជាមួយប្រទេសណាមួយឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម