ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការមេថ្មីមួយ ដើម្បីអភិវឌ្ឍន៍ខេត្តជាប់សមុទ្រ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការមេថ្មីមួយ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រចំនួន ៣ផ្សេងទៀត ដែលជាការគិតគូររួមមួយ។
ការឲ្យដឹងនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-និយោជិតចំនួន ១៥១៨៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «យើងកំពុងធ្វើផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ខ្ញុំឲ្យមានការគិតគូររួម កុំឲ្យគិតគូរដាច់ដោយដុំ ត្រូវគិតគូរជាកញ្ចប់ ជាមាត្រដ្ឋាន បើយើងគិតតែពីខេត្តព្រះសីហនុ ហើយ យកខេត្ត ៣ទៀត ជាគូប្រជែងជាមួយខេត្តព្រះសីហនុ យើងអត់យកសក្ដានុពលបានទេ»។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជា ត្រូវយកខេត្ត ៤ រួមមាន៖ ខេត្តព្រះសីហនុ កោះកុង កែប និងខេត្តកំពត ផ្គុំគ្នា ដើម្បីប្រកួតប្រជែងជាមួប្រទេសផ្សេងៗ៕
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ