Connect with us

ព័ត៌មានជាតិ

វិនិយោគិនចិន ថ្លែងថា ប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ មិនមានបញ្ហារឿងសុវត្ថិភាពឡើយ

បានផុស

នៅ

វិនិយោគិនចិន ដែលវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ បានថ្លែងប្រាប់ទៅមហាជនចិន ជាពិសេសអ្នកវិនិយោគដូចគ្នាថា នៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ មិនមានបញ្ហារឿងសុវត្ថិភាពឡើយ។ នេះបើតាមការឲ្យដឹងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឲ្យដឹងនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-និយោជិតចំនួន ១៥១៨៤នាក់ នៅតាមបណ្តា​រោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា កាលពីអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន សម្ដេច បានជួបពិភាក្សាជាមួយវិនិយោគិនចិន ដែលវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។ នៅក្នុងដំណើរទស្សនកិច្ចនោះ សម្ដេច ក៏ទទួលបានមតិមួយចំនួនលើកឡើងអំពីបញ្ហាសុវត្ថិភាព នៅខេត្តព្រះសីហនុ ក្រោយ ពីមានភាពយន្ដចិនមួយ ត្រូវបានចាក់បញ្ចាំង។ ប៉ុន្តែ ត្រូវបានតំណាងក្រុមហ៊ុនវិនិយោគ ចេជាង ហ្គ័រជី ឡើងថ្លែងបញ្ជាក់ ថា មិនមានបញ្ហានេះកើតឡើងនោះឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ហើយកាលខ្ញុំទៅប៉េកាំង ថ្ងៃមុន ជួបជាមួយបងប្អូនពីតំបន់សេដ្ឋកិច្ចចេជាង ហ្នឹងតែម្ដង ទៅចិន មានមតិមហាជនមួយចំនួន គាត់ព្រួយបារម្ភពីសុវត្ថិភាព ព្រោះមានរឿងកុនចិនមួយ គាត់ថា រឿងស្អីៗ អសុវត្ថិភាពកំពង់សោម ចឹងគេភ័យ ដល់ក្រុមហ៊ុនវិនិយោគនៅទីនេះ គាត់ឡើងនិយាយ គាត់ថា អត់ទេ គាត់ធ្វើការនៅហ្នឹងរាល់ថ្ងៃ បុគ្គលិកគាត់មកពីចិនក៏មាន នៅខ្មែរក៏មាន អត់មានអ្នកណាភ័យផងហ្នឹង ហើយគាត់ទៅប្រើប្រាប់គេទៀត»។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់វិនិយោគិនចិន និងអ្នកវិនិយោគដទៃទៀត​ ដែលបានជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ហើយបានយកចិត្តទុកដាក់ទៅលើបរិស្ថានការងារ និងសុវត្ថិភាពការងាររបស់កម្មករ-និយោជិត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់វិនិយោគិនទាំងអស់ បន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ហើយសូមបន្តវិនិយោគបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៨ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម