Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មជាង ៤ ម៉ឺនកន្លែង សម្រាប់បម្រើវិស័យធំៗ ចំនួន ៣

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​ពី​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ៤០២១០ កន្លែង សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួង​ការងារ ចំណោម​កម្លាំង​ពលកម្ម​ជាង ៤ ម៉ឺន​កន្លែង ក្នុង​នោះ វិស័យ​ឧស្សាហកម្ម​មាន​តម្រូវការ​ច្រើន​ជាង​គេ គឺ​មាន​ចំនួន ២១៧៩៤ កន្លែង វិស័យ​សេវាកម្ម ៦៦៣៩ កន្លែង និង​វិស័យ​កសិកម្ម ១១៧៧៧ កន្លែង។ ក្នុង​នោះ​នៅ​ខេត្ត​រតនគីរី​មាន​តម្រូវការ​ផ្នែក​កសិកម្ម​ចំនួន ៨៤០០ កន្លែង ខេត្ត​កំពង់ស្ពឺ​មាន ៧៧៩៩ កន្លែង ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​មាន ៧៧៣៩ កន្លែង និង​សេវាកម្ម ៦០ កន្លែង រាជធានី​ភ្នំពេញ​មាន ៥១៩៣ កន្លែង ក្នុង​នោះ​ផ្នែក​ឧស្សាហកម្ម​ចំនួន ២២២៣ កន្លែង និង​សេវាកម្ម ២៩៧០ កន្លែង ក្រចេះ​មាន ៣២៤៤ ក្នុង​នោះ​មាន​ឧស្សាហកម្ម ១០០២ កន្លែង សេវាកម្ម ១ កន្លែង និង​កសិកម្ម ២២៤១ កន្លែង កំពង់ចាម​មាន ៣១៤៦ កន្លែង ក្នុង​នោះ​មាន​ឧស្សាហកម្ម​ចំនួន ៣១២៧ កន្លែង និង​សេវាកម្ម ១៩ កន្លែង កណ្តាល​មាន ២៨០២ កន្លែង ក្នុង​នោះ​ឧស្សាហកម្ម​ចំនួន ២៧៣២ កន្លែង និង​សេវាកម្ម ៧០ កន្លែង ខេត្ត​ព្រះសីហនុ​មាន ១៥៥៤ កន្លែង ក្នុង​នោះ​ឧស្សាហកម្ម​ចំនួន ១៣៤៨ កន្លែង ​និង​សេវាកម្ម​ ១០៦​ កន្លែង​ បន្ទាយមានជ័យ​ ១៤៥៤​ កន្លែង​ ក្នុងនោះ​ឧស្សាហកម្ម​ចំនួន ​៨៤៣​ កន្លែង​ និង​សេវាកម្ម​ ៦១១​ កន្លែង​ ស្វាយរៀង​មាន​ ១៣៤៩​ កន្លែង​ ក្នុងនោះ​ឧស្សាហកម្ម​ ១០៩២​ កន្លែង​ និង​សេវាកម្ម​ ២៥៧​ កន្លែង​ ពោធិ៍សាត់​មាន​ ១១៧៣ ​កន្លែង ​ក្នុងនោះ​ឧស្សាហកម្ម​មាន​ចំនួន ​៣០៦​ កន្លែង ​និង​សេវាកម្ម​ចំនួន​ ៨២៧ ​កន្លែង​ និង​ខេត្ត​ផ្សេងៗ​មាន ​៤០៩៦ កន្លែង​ ក្នុង​នោះ​ឧស្សាហកម្ម​មាន​ ១៣៨២​ កន្លែង ​សេវាកម្ម ​១៥៧៨​ កន្លែង ​និង​កសិកម្ម ១១៣៦ កន្លែង។

ក្រសួង​ការងារ បាន​បន្ត​ទៀត​ថា​ កម្លាំង​ពលកម្ម​ជាង​ ៤​ ម៉ឺន​នាក់​ នឹង​ត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន ​១០ ​រួមមាន​អ្នកបញ្ជា​ម៉ាស៊ីនដេរ​មាន​ចំនួន ​១៦៥៣០​ កន្លែង កម្មករ​ចម្ការ​ដំណាំ​ចំនួន ១១៦០៩​ កន្លែង មន្ត្រី​ឥណទាន​ និង​កម្ចី​ប្រាក់​ ១៨៥៣​ កន្លែង អ្នកតំណាង​លក់​ផ្នែក​ពាណិជ្ជកម្ម ១៣៣៥​ កន្លែង កម្មករ​ក្នុង​ផលិតកម្ម​ ១១៤៥ ​កន្លែង អ្នក​ដុសខាត់​លោហៈ អ្នក​ក្រឡឹង​កង់​ អ្នក​សំលៀង​ឧបករណ៍ ​១០០០ ​កន្លែង​ កម្មករ​វេច​ខ្ចប់​ដោយ​ដៃ​ ៩៣៥ ​កន្លែង អ្នកបច្ចេកទេស​ត្រួតពិនិត្យ​ដំណើរការ​ផលិត​ ៦៩១​ កន្លែង បុគ្គលិក​បញ្ជូន​ទិន្នន័យ​ ៥០០​ កន្លែង​ អ្នក​ចែក​បៀ អ្នក​កាន់​បញ្ជី​ទឹកប្រាក់ ​អ្នក​ស៊ីសង ​និង​អ្នកធ្វើការ​ខាង​ល្បែង​ ២៣៩​ កន្លែង​ និង​មុខរបរ​ផ្សេងៗ ​៤៣៧៣​ កន្លែង​។

គួរ​បញ្ជាក់​ថា​ នៅ​ក្នុង​រយៈពេល ​៣​ ខែ​ចុង​ក្រោយនេះ ក្រសួង​ការងារ បាន​ស្វែងរក​ការងារ​ជូន​ដល់​យុវជន​បាន​ជាង ៣ ​ពាន់​នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម១ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែក ក្រសួងយុត្តិធម៌ នឹងចាប់ផ្ដើមបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី

កីឡា៣ ម៉ោង មុន

Kaka ថា ខ្លួន​ឈ្នះ​ World Cup គ្មាន​អ្វី​អស្ចារ្យ ដូច CR7 ជាកីឡាករល្អបំផុតឡើយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម២៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម