ព័ត៌មានជាតិ
បក្សឯកភាពជាតិខ្មែរ ថ្កោលទោសក្រុមប្រឆាំងដែលលាបពណ៌លើឧត្តមក្រុមប្រឹក្សាពិគ្រោះ យោបល់
គណបក្សឯកភាពជាតិខ្មែរ ថ្កោលទោសក្រុមប្រឆាំងជ្រុលនិយម និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលកំពុងញុះញង់ លាបពណ៌ និងបំភ្លៃការពិតមកលើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយក្រុមជ្រុលនិយមទាំងនេះ ចោទថា ការតែងតាំងសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាការចំណាយថវិកាជាតិខ្ជះខ្ជាយឥតប្រយោជន៍។

ការថ្កោលទោសនេះ គឺបន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស និងក្រុមអង្គការសង្គមស៊ីវិលមួយក្ដាប់តូច ដែលបានផ្ដល់បទសម្ភាសតាមរយៈវិទ្យុអាស៊ីសេរី (RFA) បានញុះញង់ លាបពណ៌បំភ្លៃការពិត ទំលាក់កំហុសដោយចេតនា មកលើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ថា ការតែងតាំងសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជារឿងគ្មានប្រយោជន៍ និងចោទថា ការបន្តអាណត្តិឧត្តមក្រុមប្រឹក្សានេះ ជាការចំណាយថវិកាជាតិខ្ជះខ្ជាយឥតប្រយោជន៍។
ចំពោះការចោទប្រកាន់នេះ គណបក្សឯកភាពជាតិខ្មែរ តាមរយៈញត្តិរបស់ខ្លួន នៅថ្ងៃទី៧ ខែវិច្ឆិកានេះ បានឆ្លើយតបថា គឺមិនមែនជាការពិតទេ នេះគ្រាន់តែជាផែនការទុច្ចរិត និងជាមុខរបរដែលក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច និងក្រុមអង្គការសង្គមស៊ីវិលខ្លះស៊ីឈ្នួលធ្វើនយោបាយបម្រើបរទេស ដែលបានសាបព្រោះជិត៣០ឆ្នាំមកហើយ ដើម្បីបំផ្លាញផលប្រយោជន៍ជាតិកម្ពុជាទាំងមូល។

ញត្តិដដែលនេះ បានអះអាងថា គណបក្សឯកភាពជាតិខ្មែរ ក៏ដូចជាគណបក្សដទៃផ្សេងទៀតបានសម្រេចចិត្តចូលរួមក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ តាមគោលការណ៍ស្ម័គ្រចិត្ត និងជាសិទ្ធិស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីចូលរួមដោះស្រាយបញ្ហា និងចូលរួមកសាងផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាសុទ្ធសាធ។ ទន្ទឹមនឹងការអះអាងនេះ គណបក្សឯកភាពជាតិខ្មែរ ក៏បានប្តេជ្ញាគោរពប្រតិបត្តិការពាររដ្ឋធម្មនុញ្ញនៃកម្ពុជា ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម និងពង្រឹងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជា ប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
គណបក្សឯកភាពជាតិខ្មែរ ក៏បានប្រកាសរួមសហការគ្នាគ្រប់គណបក្សនយោបាយដែលគិតគូរពីសុខសន្តិភាព ស្ថិរភាព សេរីភាព និងគិតគូរផលប្រយោជន៍ជាតិ ដើម្បីទប់ស្កាត់ និងលុបបំបាត់ចោលនូវនយោបាយជ្រុលនិយមចេញឱ្យផុតពីកម្ពុជា និងថ្កោលទោសចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលបាននិងកំពុងធ្វើសកម្មភាពនយោបាយទុច្ចរិត ញុះញង់លាបពណ៌ឱ្យខ្មែរបំបែកបំបាក់សាមគ្គីផ្ទៃក្នុងជាតិ ដើម្បីបម្រើនយោបាយបរទេស៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ