ព័ត៌មានជាតិ
ប្រឡងបាក់ឌុបព្រឹកថ្ងៃទី ២ មានបេក្ខជន និងមេប្រយោគអវត្តមាន ៣០ នាក់ នៅមណ្ឌលភ្នំពេញ
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ព្រឹកថ្ងៃទី ២ នៃដំណើរការសំណេរប្រឡងបាក់ឌុបមានមេប្រយោគ និងបេក្ខជនប្រឡងនៅមណ្ឌលភ្នំពេញអវត្តមានចំនួន ៣០ នាក់ ក្នុងចំណោមបេក្ខជន និងមេប្រយោគប្រមាណជិត ៣ ម៉ឺននាក់។

លោកបានបន្តថា ចំណោម ៣០ នាក់ ក្នុងនោះមានមេប្រយោគចំនួន ២ នាក់ នាំឲ្យកើនឡើងដល់ ១៤ នាក់ ត្រូវជា ០,៤១% នៃមេប្រយោគចំនួន ៣៣៩០ នាក់ និងបេក្ខជនចំនួន ២៨ នាក់ នាំឲ្យកើនឡើងដល់ ៦៣១ នាក់ ត្រូវជា ២,៤៦% នៃបេក្ខជនចុះឈ្មោះប្រឡង ២៥៦៩៥ នាក់។

លោកបានបន្តថា បេក្ខជនមួយចំនួនមានបញ្ហាសុខភាព ប៉ុន្តែក្រោយពីការព្យាបាលរបស់គ្រូពេទ្យរួចមក បេក្ខជនអាចបន្តធ្វើកិច្ចការនៅក្នុងបន្ទប់សុខភាពបាន។ លោកបន្តទៀតថា ចំពោះស្ថានភាពមណ្ឌលប្រឡងមានភាពស្ងប់ស្ងាត់ល្អ និងនៅក្នុងមណ្ឌលប្រឡង គណៈមេប្រយោគប្រឡងបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរ។ ចំណែកបេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុងស្តីពីការប្រឡងបានល្អ និងមណ្ឌលប្រឡងទាំង ៣១ មានគ្រូពេទ្យចំនួន ២ នាក់ ប្រចាំការ និងមានរថយន្តសង្គ្រោះបន្ទាន់ប្រចាំការតាមមណ្ឌលមួយចំនួនទៀត។ រីឯនៅខាងក្រៅមណ្ឌល កងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរ មានកងកម្លាំងការពារមណ្ឌលគ្រប់គ្រាន់។ លើសពីនេះ អាជីវកម្មជុំវិញមណ្ឌលប្រឡង ត្រូវបានផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លង អាជីវកម្មបង្កសំឡេងរំខានដល់ការប្រឡង។

ប្រឡងបាក់ឌុបថ្ងៃទី ១ នៅមណ្ឌលប្រឡងភ្នំពេញ មានមេប្រយោគ និងបេក្ខជនអវត្តមានប្រមាណជាង ៦០០ នាក់ ក្នុងចំណោមមេប្រយោគ និងបេក្ខជនជិត ៣ ម៉ឺននាក់ និងមានបញ្ហាសុខភាពចំនួន ៤ នាក់។

សម្រាប់ឆ្នាំ ២០២៣ នេះ នៅរាជធានីភ្នំពេញមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២៥៦៩៥ នាក់ មាន ៣១ មណ្ឌល ត្រូវជា ១០៤២ បន្ទប់ និងមានគណៈមេប្រយោគសរុប ៣៣៩០ នាក់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ