ព័ត៌មានជាតិ
តម្លៃដូងក្រអូបក្នុងស្រុកនៅតែមានហាងឆេងល្អ
អ្នកនាង កេង សុចិន្តា ម្ចាស់ចម្ការដូងក្រអូប នៅស្រុកសំពៅលូន ខេត្តបាត់ដំបងបានឱ្យដឹងថា ទីផ្សារដូងក្រអូបដែលអ្នកនាងលក់ផ្គត់ផ្គង់ក្នុងស្រុកមានស្ថានភាពល្អប្រសើ ខណៈនាងរកដូងលក់មិនគ្រប់តម្រូវការបញ្ជាទិញ។
អ្នកនាង កេង សុចិន្តា ម្ចាស់ចម្ការដូងក្រអូប Daling Farm មានផ្ទៃដី ៥ ហិកតា បានឱ្យដឹងថា បច្ចុប្បន្នចម្ការរបស់ខ្លួន ផ្គត់ផ្គង់តែទីផ្សារក្នុងស្រុក ខណៈនាងមានគំនិតកែច្នៃ និងវិចខ្ចប់ដូងបានយ៉ាងល្អបោះដុំលក់ក្នុងផ្សារទំនើបៗនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន។

អ្នកនាង កេង សុចិន្តា មានគំនិតច្នៃដូងក្រអូប មានស្ដង់ដាខ្ពស់ទាំងរសជាតិ និងគុណភាពលក់ក្នុងតម្លៃ ១ ៥០០ រៀល/ផ្លែ សម្រាប់ដូងចិតស្អាត ៤១០០ រៀល/ផ្លែ និងដូងដុត តម្លៃ ៤ ៥០០ រៀល/ផ្លែ។ នៅក្នុងមួយខែ នាងអាចប្រមូលផលបានប្រមាណជាង ៦ ពាន់ផ្លែ។
កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មបានប្រកាសឱ្យម្ចាស់ចម្ការដូង និងរោងចក្រកែច្នៃវិចខ្ចប់ផ្លែដូងស្រស់ដែលចង់នាំចេញទៅទីផ្សារចិនដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ។

អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្រប តាមនីតិវិធីបច្ចេកទេសដូចមាន ចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ។
ម្ចាស់ចម្ការដូងក្រអូបរូបនេះ ក៏មានមានបំណងចង់នាំចេញទៅក្រៅប្រទេសដែរ ប៉ុន្តែមិនទាន់ដល់ពេល នាងថា បច្ចុប្បន្ននាងមិនទាន់ចុះទេ អាចនឹង ៣ ទៅ ៤ ឆ្នាំខាងមុខទៀតទើបចុះដោយសារតែនាងគិតថា ដូងពិបាកក្នុងការដឹកជញ្ជូនទៅឆ្ងាយ ដែលវាទាមទារស្ដង់ដាខ្ពស់ក្នុងការដឹកជញ្ជូន។

អ្នកនាង កេង សុចិន្តាប្រាប់ថា៖ «ការដែលដូងរបស់ខ្ញុំ នៅតែក្នុងស្រុក ដើម្បីឱ្យបងប្អូនបានហូបនូវតម្លៃមួយសមរម្យ និងគុណភាពផ្លែដូងបានល្អ»។
អគ្គនាយកដ្ឋានកសិកម្ម(GDA)បានឱ្យដឹងនៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះថា បច្ចុប្បន្នទើបទទួលបានការដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការចំនួន ៣ក្រុមហ៊ុន ដែលមានផ្ទៃដីដាំដុះចំនួន ២០៦ ហិកតា។
សូមបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន៨ពាន់តោន៕



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម