ព័ត៌មានជាតិ
អគារសាលាខេត្តកំពង់ចាមថ្មី សម្រេចបាន៧០% ហើយគ្រោងបញ្ចប់ការសាងសង់នាដើមឆ្នាំក្រោយ
អគាររដ្ឋបាលថ្មីនៃសាលាខេត្តកំពង់ចាម បានសម្រេចការសាងសង់ប្រមាណជាង៧០%ហើយ គិតមកដល់ពេលនេះ ខណៈគ្រោងបញ្ចប់ការសាងសង់ទាំងស្រុង និងដាក់សម្ពោធឱ្យបានមុនខែមេសា ឆ្នាំ២០២៤។ លោកអភិបាលខេត្តកំពង់ចាម បានណែនាំឱ្យក្រុមការងារ ត្រូវពន្លឿនការសាងសង់អគាររដ្ឋបាលថ្មីនេះឱ្យបានឆាប់តាមផែនការ។

ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលសាលាខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់ក្រុមការងារជាង ធ្វើយ៉ាងណាត្រូវសាងសង់អគាររដ្ឋបាលថ្មី ជាពិសេសត្រូវរៀបចំរចនាបទ និងសោភ័ណ្ឌភាពនៅខាងក្នុងអគារឱ្យបានឆាប់រួចរាល់មុនខែមេសា ឆ្នាំ២០២៤ ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក អ៊ុន ចាន់ដា លើកឡើងថា ដោយមើលឃើញពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត ក៏ដូចជាការផ្តល់នូវទីកន្លែងសមរម្យសម្រាប់មន្ត្រីបំពេញការងារប្រចាំថ្ងៃក្នុងការបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាសាធារណៈនៅសាលាខេត្ត គណៈអភិបាល បានឯកភាព និងអនុញ្ញាតឱ្យមានការសាងសង់អគាររដ្ឋបាលថ្មីនេះឱ្យបានឆាប់រហ័សតាមការគ្រោងទុកក្នុងអំឡុងខែមេសា ឆ្នាំ២០២៤ ខាងមុខ។
បច្ចុប្បន្ន សំណង់អគារនេះ កំពុងតែសាងសង់ ហើយលទ្ធផលសម្រេចបានប្រមាណជាង ៧០%ហើយ។ គម្រោងអាគារថ្មីនៃរដ្ឋបាលសាលាខេត្តកំពង់ចាម ត្រូវបានសាងសង់ឡើងអំពីបេតុងអាមេ ជញ្ជាំងរៀបឥដ្ឋ និងដំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង៥៣ម៉ែត្រ ទទឹង២៤ម៉ែត្រ និងកម្ពស់៣ជាន់ មានទីតាំងនៅក្នុងបរិវេណសាលាខេត្ត។ ក្រៅពីអគារថ្មីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏ជួសជុលកែលម្អអគារចាស់ៗជាច្រើន និងទីធ្លាក្នុងសាលាខេត្ត ដើម្បីទុកសម្រាប់មន្ត្រីបម្រើការងារជារៀងរាល់ថ្ងៃ ផងដែរ៕
អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី