ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងសាធារណការ អំពាវនាវឲ្យក្រុមហ៊ុនដឹកជញ្ជូនធំៗប្រើប្រាស់ផ្លូវល្បឿនលឿន បម្រើសកម្មភាពដឹកជញ្ជូន
លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានអំពាវនាវឲ្យក្រុមហ៊ុនដឹកជញ្ជូនធំៗពិនិត្យនិងពិចារណាលើការប្រើប្រាស់ផ្លូវល្បឿនលឿនសម្រាប់បម្រើដល់ការធ្វើអាជីវកម្មនិងការដឹកជញ្ជូនផ្សេងៗ។
ថ្លែងនៅក្នុងពិធីគម្រប់ខួប ១ ឆ្នាំ នៃការដាក់ឲ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុនៅរសៀលថ្ងៃ ៧ វិច្ឆិកា ឆ្នាំ ២០២៣ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្រសួងនឹងខិតខំសម្របសម្រួលលើបញ្ហាប្រឈមនានា ជំរុញធ្វើយ៉ាងណាឲ្យប្រតិបត្តិការដឹកជញ្ជូនប្រើប្រាស់ផ្លូវល្បឿនលឿនសម្រាប់បម្រើអាជីវកម្មនិងសកម្មភាពដឹកជញ្ជូនផ្សេងៗ។

យោងតាមរបាយការណ៍ពីក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងរយៈពេល ១ ឆ្នាំនេះ មានយានយន្តសរុបចំនួន ៤ ៦៧៩ ២២២ គ្រឿង បានធ្វើដំណើរនៅលើផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ។ យ៉ាងណាមិញ គេសង្កេតឃើញថា ពុំសូវមានរថយន្តដឹកទំនិញធំៗបើកប្រើប្រាស់នៅលើផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ ខណៈរថយន្តដឹកជញ្ជូនភាគច្រើននៅបន្តប្រើប្រាស់ផ្លូវជាតិលេខ ៤ ដែលកំពុងស្ថាបនាពង្រីក។
បើតាមរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ការប្រើប្រាស់ផ្លូវល្បឿនលឿនមិនត្រឹមចំណេញពេលវេលា និងថវិកានោះទេ ថែមទាំងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវផងដែរ។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវល្បឿនលឿនដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជាតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែខេត្តព្រះសីហនុជាមួយប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ និងបានបើកឱ្យប្រើប្រាស់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ។
ការបើកឲ្យប្រើប្រាស់ក្រុមហ៊ុនបានអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃរយៈពេលពេញ ១ ខែនិងបន្ទាប់មកបានបញ្ចុះតម្លៃចំនួន ២០% សម្រាប់ពេញមួយឆ្នាំរហូតដល់ខែតុលា ២០២៣។

យ៉ាងណាមិញ ក្នុងគម្រប់ខួប ១ ឆ្នាំនៃការការឲ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលបន្ថែម ក្រុមហ៊ុនផ្លូវល្បឿនលឿនបានសម្រេចបន្តបញ្ចុះតម្លៃ ២០% រយៈពេលពេញ ១ ឆ្នាំ ចំពោះអ្នកប្រើប្រាស់កាត ETC និង ANPR រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
ចំពោះអ្នកប្រើប្រាស់ដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ២០%) សម្រាប់រយៈពេល ៦ ខែ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ