Connect with us

ព័ត៌មានជាតិ

បន្ត​រក្សា​តម្លៃ​ដដែលការ​ប្រើប្រាស់​​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ

បានផុស

នៅ

ក្រុមហ៊ុនផ្លូវល្បឿនលឿន​បាន​សម្រេចបន្តរក្សាតម្លៃដដែល​មួយ​ឆ្នាំទៀត សម្រាប់ការ​បើកបរ​នៅលើ​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-​ក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សេចក្តីជូនដំណឹង​​របស់​ក្រសួងសាធារណៈការ ការ​បន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ ២០%) ក្នុងរយៈពេលពេញ ១ ឆ្នាំនេះ ចំពោះអ្នកប្រើប្រាស់គន្លង ETC និង ANPR គឺ​គិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២៤​។ ដោយឡែក​ចំពោះអ្នកប្រើប្រាស់ផ្លូវ ដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ ២០%) សម្រាប់រយៈពេល ៦ ខែ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៤។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាសមិទ្ធផលដែលប្រសូតចេញពីកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកម្ពុជា និងចិន ហើយ​ផ្លូវមួយខ្សែនេះបាន​ដើរតួនាទីយ៉ាងសកម្មក្នុងការធ្វើទំនើបកម្មវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាការលើកកម្ពស់ឧស្សាហកម្មដឹកជញ្ជូនធុនធ្ងន់របស់ប្រទេសកម្ពុជា​ផង​ដែរ។

បន្ទាប់ពី​បញ្ចប់ការ​សាងសង់ និង​បើកឱ្យប្រើប្រាស់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនបានអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃរយៈពេលពេញ ១ ខែដំបូង ពីថ្ងៃទី១ តុលា ២០២២ ដល់ថ្ងៃទី៣១ តុលា ២០២២ និងបន្ទាប់​មកបានបញ្ចុះតម្លៃសេវាចំនួន ២០% ពេញ ១ ឆ្នាំ ដោយគិតពីថ្ងៃទី១ វិច្ឆិកា ២០២២ រហូតត្រឹមថ្ងៃទី៣១ តុលា ២០២៣​។

ថ្លែង​នៅ​ក្នុង​ពិធី​គម្រប់​ខួប ១ ឆ្នាំ នៃ​ការ​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ព្រះសីហនុ​នៅ​រសៀល​ថ្ងៃ ៧ វិច្ឆិកា ឆ្នាំ ២០២៣ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ធំៗ​​ពិនិត្យ​និង​​ពិចារណា​លើការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​សម្រាប់​បម្រើ​ដល់​ការធ្វើ​អាជីវកម្ម​ និង​ការ​​ដឹកជញ្ជូន​ផ្សេងៗ។

ដើម្បី​បង្ហាញ​ឆន្ទៈស្របតាមការ​អំពាវនាវនេះ លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់ថា ក្រសួង​នឹង​ខិតខំ​ពិនិត្យ​ពិភាក្សា​ជាមួយសមាគមដឹកជញ្ជូន​លើបញ្ហា​ប្រឈមនានា សម្តៅ​​ធ្វើយ៉ាងណា​អាច​សម្របសម្រួល​​​ពាក់ព័ន្ធទៅ​​ការ​ប្រើប្រាស់​ផ្លូវល្បឿន​លឿន​​។

​បើតាម​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ការប្រើប្រាស់ផ្លូវល្បឿនលឿនមិនត្រឹមចំណេញពេលវេលា និងថវិកានោះទេ ថែមទាំងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម