ព័ត៌មានជាតិ
អតីតសិស្ស៥នាក់ដែលរងបណ្តឹងពីនាយកវិទ្យាល័យឈើទាលជ្រុំ អាចនឹងទៅបំភ្លឺនៅសាលាដំបូងខេត្តថ្ងៃទី០៩កុម្ភៈ
អតិតសិស្ស៥នាក់ ដែលកំពុងរងពាក្យបណ្តឹងពីនាយកសាលាវិទ្យាល័យឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ អាចនឹងត្រូវមានវត្តមានទៅបំភ្លឺក្តីនៅសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ តាមពាក្យបណ្តឹងពីលោក ប៉ាន់ ពុទ្ធារ៉ា នាយកវិទ្យាល័យឈើទាលជ្រុំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីអតីតសិស្សទាំងនេះចូលទៅសរសេរសារបញ្ចេញមតិរិះគន់លើវីដេអូផឹកស្រាបៀរដែលបង្ហោះលើហ្វេសប៊ុក។
លោក សន សារិត ដែលជាម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ «Sorn Sarith» ដែលបានបញ្ចេញវីដេអូ នាយកវិទ្យាល័យឈើទាល់ជ្រុំហូបគ្រឿងស្រុវឹងកាលពីពេលកន្លងទៅនោះ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា សំណុំរឿងនេះបានទៅដល់ដៃតុលាការហើយ ហើយបើតាមដឹងអតីតសិស្សទាំង៥នាក់នោះ អាចនឹងត្រូវទៅបំភ្លឺនៅសាលាដំបូងខេត្តតាកែវនៅថ្ងៃទី០៩ ស្អែកនេះ។ លោកបញ្ជាក់ថា មានតែធ្វើបែបនេះទេ ព្រោះពួកគាត់ទាំង៥នាក់មិនបានចូលខ្លួនមកដោះស្រាយនៅសាលារៀន ក៏ដូចជានៅប៉ុស្តិ៍រដ្ឋបាលឃុំ។

សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ មានវីដេអូបង្ហាញពីសកម្មភាពផឹកស្រាបៀរមួយឃ្លីប ត្រូវបានបង្ហោះលើគណនេយ្យហ្វេសប៊ុកឈ្មោះ «Sorn Sarith» ដែលគេស្គាល់ថាជានាយករងវិទ្យាល័យឈើទាលជ្រុំ ដោយមានការច្រៀងលេងកម្សាន្តផងនោះ ត្រូវបានម្ចាស់គណនេយ្យបង្ហោះដោយសរសេររៀបរាប់ថា «សូមបងប្អូន សណ្តាប់កម្សាន្ត! ច្រៀងដោយបង ធារ៉ា ( ថ្ងៃសម្រាកម្សឹលមិញ ០៧ មករា ២០២១). ពិរោះទេបងប្អូន មិត្តទាំងអស់គ្នា! សុំ Like ម្នាក់មួយមកបាទ»។
បន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះចេញ មានអតីតសិស្សដែលធ្លាប់រៀននៅវិទ្យាល័យនេះ បានចូលទៅសរសេរបញ្ចេញមតិយោបល់បង្ហាញពីការមិនពេញចិត្តចំពោះការបង្ហាញសកម្មភាពផឹកស៊ីជាសាធារណៈរបស់ថ្នាក់ដឹកនាំវិទ្យាល័យ។ ជាពិសេសបានសំដៅចំលើនាយកវិទ្យាល័យឈើទាល់ជ្រុំតែម្តង។ ក្រោយឃើញសារសរសេររិះគន់មកលើសកម្មភាពផឹកស៊ីរបស់ខ្លួន លោក ប៉ាន់ ពុទ្ធារ៉ា បានដាក់ពាក្យបណ្តឹងយុវជន៥រូប ដែលគេស្គាល់ថាជាអតីតសិស្សនៅវិទ្យាល័យមួយនេះទៅតុលាការ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ បើទោះបីជាពួកគេបានលុបសារសរសេររិះគន់នោះចេញវិញយ៉ាងណាក៏ដោយ។

ករណីនេះដែរ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ លោក ទេព មុនិន្ទ បានកោះហៅអតីតសិស្សទាំង៥រូបនេះ ឲ្យចូលបំភ្លឺកាលពីថ្ងៃទី០២ ខែកុម្ភៈ កន្លងទៅនេះម្តងហើយ តែត្រូវបានក្រុមមេធាវីដែលស្ម័គ្រចិត្តការពារក្តីឲ្យសិស្សទាំង៥រូបនេះ ដាក់ពាក្យសុំពន្យារពេល៕
អត្ថបទ ៖ វីរៈ


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប