ព័ត៌មានជាតិ
USAID កំពុងយកចិត្តទុកដាក់ខ្លាំងលើការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវនៅកម្ពុជា
គម្រោងអនាគតបៃតងកម្ពុជា USAID កំពុងយកចិត្តទុកដាក់ខ្លាំងលើការបញ្ឈប់ការចោលសំរាមផ្តេសផ្តាស មិនត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា។ កាលពីសប្តាហ៍មុន USAID បានឧបត្ថម្ភដល់ការធ្វើសិក្ខាសាលស្តីពីបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវនេះ ដើម្បីពង្រឹងឱ្យមានការទុកដាក់សំរាម និងចោលសំរាមឱ្យបានត្រឹមត្រូវ។

គោលបំណងក្នុងការរៀបចំសិក្ខាសាលានេះដើម្បី ធ្វើបច្ចុប្បន្នទៅលើសកម្មភាព និងឧបករណ៍ទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម SBCC Toolkit នៃយុទ្ធនាការ បញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ។ ផ្សព្វផ្សាយពីឧបករណ៍ SBCC Toolkit នៃយុទ្ធនាការដល់ភាគីពាក់ព័ន្ធ។ ផ្តល់បទបង្ហាញពីគោលនិយោបាយសង្ខេបស្តីពី បញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវជាដើម។
លោក អ៊ុក ស៊ីសុវណ្ណ ប្រធានគម្រោងអនាគតបៃតងកម្ពុជា USAID បានលើកឡើងថា គម្រោងអនាគតបៃតងកម្ពុជា USAID គឺជាគម្រោងក្រោមការឧបត្ថម្ភរបស់ USAID រយៈពេល៥ឆ្នាំ ហើយឆ្នាំនេះគឺជាដើមឆ្នាំទី៥នៃគម្រោង។ កន្លងមកគម្រោងមានប្រធានបទចំនួន៣ គឺបញ្ឈប់ការកាប់បំផ្លាញព្រៃឈើយកទៅធ្វើគ្រឿងសង្ហារិម បញ្ឈប់ការបរិភោគសត្វព្រៃ និងចុងក្រោយ គឺបញ្ឈប់ការបោះចោលសំរាមមិនត្រឹមត្រូវនេះ។
ប្រធានគម្រោង លោក អ៊ុក ស៊ីសុវណ្ណ បាននិយាយថា៖ “ថ្ងៃនេះ យើងបូកសរុបមកវិញ បន្ទាប់ពីយើងបង្កើត Tookits បានន័យថាសម្ភារៈផ្សព្វផ្សាយផ្សេងៗ យើងធ្វើយុទ្ធនាការ ហើយយកមកផ្សព្វផ្សាយដើម្បីឱ្យអស់លោកអ្នកស្រី និងក្មួយៗ ទទួលបាននូវបទពិសោធចំណេះដឹង ហើយនឹងយកទៅប្រើប្រាស់បន្ត”។

លោកបន្ថែមថា បញ្ហាសំរាមគឺជាបញ្ហាមួយដែលគួរឱ្យព្រួយបារម្ភ កាលណាបង្កើតឧបករណ៍ហើយ ត្រូវធ្វើការផ្សព្វផ្សាយឱ្យទូលំទូលាយ ក្នុងការបោះចោលសំរាមឱ្យបានត្រឹមត្រូវ។ ប្រជាជនគ្រប់រូបមានចំណែកគ្រប់គ្រងសំរាមរបស់ខ្លួនដោយខ្លួនេង មិនមែនជាបន្ទុករបស់នរណាម្នាក់ទេ។

ក្រៅពីធ្វើសិក្ខាសាលាដើម្បីផ្សព្វផ្សាយពីការចោលសំរាមហើយ គម្រោងអនាគតបៃតងកម្ពុជា USIAD ក៏នឹងបង្ហាញពីសមទ្ធិផលរបស់គម្រោងដែលបានធ្វើកន្លែងមកផងដែរ។ សូមជម្រាបថា SBCC Toolkits គឺជាឧបករណ៍ផ្សព្វផ្សាយសម្រាប់យុទ្ធនាការណ៍នេះ ដែលជាការណែនាំពីការណែនាំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មានទាំង Software and Hardware។ ទន្ទឹមនេះ SBCC Toolkits មិនត្រឹមតែមានសម្រាប់តែប្រធានបទ បញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវនោះទេ ប្រធានបទ២ផ្សេងទៀត ដូចជាការកាប់ព្រៃឈើ និងបញ្ឈប់ការបរិភោគសត្វព្រៃក៏មានផងដែរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ