Connect with us

ព័ត៌មានជាតិ

ផ្លូវ​​ល្បឿនលឿន​ពី​ព្រលាន​យន្តហោះ​​​ថ្មី​មក​ក្រុង​សៀមរាប​ នៅ​មិន​ទាន់​កំណត់​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​

បានផុស

នៅ

ខណៈ​ដែល​ព្រលាន​យន្តហោះ​សៀមរាប​ថ្មី​កំពុង​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់ ដោយឡែក​​ផ្លូវ​​ល្បឿនលឿនតភ្ជាប់​ពី​ព្រលាន​​សៀមរាប​ថ្មី​មក​ក្រុង​សៀមរាប នៅ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ចាប់ផ្ដើម​សាងសង់​នៅ​ឡើយ​ទេ។

​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក ប៉េង ពោធិ៍នា​បាន​បញ្ជាក់ថា ផ្លូវ​ត​ភ្ជាប់​ពី​ព្រលាន​ថ្មី​មក​ក្រុង​សៀមរាប​​​នៅ​ជា​គម្រោង​សិក្សា​នៅ​ឡើយ ខណៈ​ភាគី​ពាក់ព័ន្ធ​នៅ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ពេល​ណា​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោករដ្ឋមន្រ្តី​ ដៃគូ​អភិវឌ្ឍ​មិន​ទាន់​អនុម័ត​លើ​​គម្រោង​​​ ដោយ​​ត្រូវ​សិក្សា​លម្អិត​បន្ថែម​ជាមួយ​ភាគី​ពាក់ព័ន្ធ​មាន​ក្រុមហ៊ុន​​អភិវឌ្ឍ​ព្រលាន ខាង​អាកាសចរ​ស៊ីវិល​ និង​ក្រសួង​សាធារណការ​ពី​​ស្ថានភាព​​​​ជាក់ស្តែង​​​ផ្លូវ​ដែល​ត្រូវ​សាងសង់។

​គម្រោង​ការ​ស្ថាបនា​ផ្លូវ​ល្បឿនលឿន​​ពី​ព្រលានយន្តហោះខេត្ត​សៀមរាប​ថ្មី​​ដែល​​មានទីតាំង​ស្ថិត​នៅក្នុង​​ស្រុក​សូត្រ​និគម ​បន្ថែមលើ​គម្រោង​​សាងសង់​ផ្លូវរថភ្លើង​ធុន​ស្រាល ​ដើម្បី​សម្រួល​លំហូរ​នៃ​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​មក​ក្រុង​សៀមរាប​​។

បើតាម​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បច្ចុប្បន្ននេះក្រុមហ៊ុន​សំណង់​សៀងហៃ​របស់​ប្រទេស​ចិន​កំពុង​សិក្សា​គម្រោង​​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ ៦ ចាប់ពី​ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ ៦ និង​ផ្លូវចូល​ព្រលាន​យន្តហោះ​ថ្មីខេត្តសៀមរាប ទៅ​ដល់​ក្រុងសៀមរាប​ដែល​មាន​ប្រវែង​ជាង ២០ គីឡូម៉ែត្រ។ ការ​​ពង្រីក​នេះ​ចាប់ពីចំណុចគីឡូម៉ែត្រលេខ ២៩៣+៦៥០ រហូត​ដល់​ចំណុច​គីឡូម៉ែត្រ​លេខ ៣១៣+៥៩០​ ដើម្បី​​ជួយ​សម្រួល​ដល់​លំហូរ​ចរាចរណ៍និង​បង្កើន​សមត្ថភាព​ដឹកជញ្ជូន ដែល​នឹងមានការកើនឡើងដោយសារ​ការ​បើក​ដំណើរការ​ព្រលាន​យន្តហោះ​ថ្មីនៅពេល​ខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម