ព័ត៌មានជាតិ
ក្រសួងការងារ នឹងចុះ MOU ជាមួយតំណាង សហគ្រាសឯកជនប្រមាណ ១៨ សមាគម
ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចុះអនុស្សារណៈយោគយល់គ្នា ជាមួយតំណាងវិស័យឯកជនចំនួន ១៨ សមាគម នៅថ្ងៃទី១១ ខែវិច្ឆកា ខាងមុននេះ។ នេះតាមការលើកឡើងរបស់លោក ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ថ្លែងនៅក្នុងវេទិកាជួបជាមួយកម្មករកាលពីពេលថ្មីៗនេះ លោក ហេង សួរ បានលើកឡើងថា ចំពោះសមាគមដែលនឹង ត្រូវចុះអនុស្សារណៈយោគយល់គ្នានោះរួមមាន៖ សភាពពាណិជ្ជកម្ម, សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ម កម្ពុជា, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, សមាគមអ្នកសាងសង់ កម្ពុជា, សមាគមអ្នកអភិវឌ្ឃន៍លំនៅដ្ឋានកម្ពុជា, សមាគមទេសចរ, សមាគមសណ្ឋាគាកម្ពុជា, សហព័ន្ធចុងភៅកម្ពុជា, សមាគមភោជនីដ្ឋានកម្ពុជា, សមាគមសហគ្រិនស្រ្តីកម្ពុជា និងសមាគមដទៃផ្សេងៗទៀត។
បើតាមលោក ហេង សួរ មើលឃើញថា សមាគមទាំងអស់ បានជំរុញទៅដល់សមាជិករបស់ខ្លួន ផ្ដល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្ស ដែលនឹងចូលរៀនវគ្គបណ្ដុះបណ្ដាលនាពេលខាងមុខនេះ ដើម្បីធានាថា សិស្សមិនត្រឹមតែ អាចអនុវត្តរោងជាងនៅឯសាលានោះទេ ប៉ុន្តែអាចអនុវត្តជាក់ស្ដែង និងធ្វើការជាក់ស្ដែងនៅក្នុងវិស័យឯកជនតែម្ដង។ ម្យ៉ាងវិញទៀត នឹងផ្ដល់ឱ្យវិស័យឯកជន នៅឱកាសដើម្បីពិនិត្យ និងជ្រើសរើសនៅរាល់សិស្សទាំងអស់នោះឱ្យចូល បម្រើការ ក្រោយពេលដែលចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
ជារួមកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនដែលមកពីគ្រួសារក្រីក្រ ងាយរងហានិភ័យ និងកម្មករនិយោជិក ១លាន ៥សែននាក់ ក៏នឹងដាក់ឱ្យដំណើរការនៅថ្ងៃ ១៤ ខែវិច្ជកា ឆ្នាំ ២០២៣ ជាមួយនឹងការដាក់ឱ្យអនុវត្ដនៅ បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស) ផ្នែកថែមទាំសុខភាព តាមគោលការណ៍ស្ម័គចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុង បន្ទុក ប.ស.ស។
សួមបញ្ជាក់ផងដែរថា នៅថ្ងៃទី ១០-១១ វិច្ឆិកា ក្រសួងការងារនឹងមានការពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នៅអគាពិព័រណ៍កោះពេជ្រ ដែលមានឱកាសការងារសរុបជាង ២ម៉ឺន កន្លែងពីក្រុមហ៊ុនធំៗចំនួន ១៥០ក្រុមហ៊ុន៕
អត្ថបទ៖ ផល ធារិត
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង