ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ក្រសួង នឹងចាប់ផ្ដើមធ្វើកំណែសន្លឹកកិច្ចការបេក្ខជនប្រឡង ចាប់ពីថ្ងៃស្អែកតទៅ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៨ វិច្ឆិកានេះថា ក្រសួង នឹងចាប់ផ្ដើមដំណើរការធ្វើកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងចាប់ពីថ្ងៃទី ០៩ រហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពីដំណើរការប្រឡង និងការដឹកជញ្ជូនសន្លឹកកិច្ចការបេក្ខជនពីតាមបណ្ដាខេត្តចប់សព្វគ្រប់យកមករក្សាទុកប្រកបដោយសុវត្ថិភាពនៅរាជធានីភ្នំពេញ។

លោកស្រីបានបន្តថា «ក្រោយពីការប្រឡងបានបញ្ចប់នៅថ្ងៃទី ៦ និងទី ៧ វិច្ឆិកា យើងនឹងចូលដល់ដំណើរការកំណែដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះ រហូតដល់ថ្ងៃទី ១៥ និងថ្ងៃទី ១៦ ចាប់ផ្ដើមបូកស្រង់ពិន្ទុ និងប្រកាសលទ្ធផលនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ខេត្តផ្សេងទៀត និងផ្សព្វផ្សាយលើ MoEYS Cambodia របស់ក្រសួង»។

លោកស្រីបន្ថែមថា មណ្ឌលកំណែសម្រាប់កែសន្លឹកកិច្ចការបេក្ខជនមានចំនួន ១០ នៅរាជធានីភ្នំពេញ។ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នៅថ្ងៃទី ៦ និងទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២ នាក់ ស្រី ៧៣.២៧៨ នាក់ ចែកជា ២២៧ មណ្ឌលប្រឡង ត្រូវជា ៥.៥៤៣ បន្ទប់។ ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានានៅក្នុងដំណើរការសំណេរសរុប ២៩.៥២៥ នាក់ ក្នុងនោះទីស្ដីការក្រសួង ៤.១២៦ នាក់ និងរាជធានី ខេត្ត ២៥.៣៥៥ នាក់។ ថ្នាក់ដឹកនាំ មន្ត្រី និងអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសរុប ៣.០៤០ នាក់។

ប្រឡងបាក់ឌុប ២ ថ្ងៃនេះ មានបេក្ខជនអវត្តមាននៅទូទាំងប្រទេសសរុប ២.៣២៨ នាក់ ស្រី ៩៣៤ នាក់ ស្មើនឹង ១,៦៩ ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប(ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១.៨១៤ នាក់ ស្រី ៧៤៩ នាក់)។ បេក្ខជនមានបញ្ហាសុខភាព ៨៥ ករណី ក្នុងនោះបេក្ខជនមានបញ្ហាសុខភាព និងមិនអាចបន្តការប្រឡងបានចំនួន ៥ ករណី ក្រៅពីនេះបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ បានបន្តការប្រឡងជាធម្មតា បន្ទាប់ពីអាការបានធូរស្រាល និងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ។ ការប្រឡងបានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ