Connect with us

ព័ត៌មានជាតិ

អ្នកឃ្លាំមើលសង្គម និងសហជីព គាំទ្រការដាក់ចេញយុទ្ធនាការប្រឡងប្រណាំង “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ”

បានផុស

នៅ

លោក​បណ្ឌិត យង់ ពៅ អ្នក​ឃ្លាំមើល​សង្គម លើក​ឡើង​ថា ការ​ចាប់ផ្ដើម​យុទ្ធនាការ​ប្រឡង​ប្រណាំង “​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ​” ចាប់ពី​ឆ្នាំ ២០២៤ គឺជា​រឿង​ល្អ​ដែល​អាច​ឲ្យ​យើង​ធ្វើ​បណ្ដើរ កែលម្អ​បណ្ដើរ ដើម្បី​ទទួល​បាន​នូវ​ភាព​សុខដុម​នីយកម្ម នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​សម្រាប់​ទាំង​ភាគី​និយោជក និង​ភាគី​និយោជិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នេះ លោក​បណ្ឌិត យង់ ពៅ យល់​ឃើញ​ថា ការ​បណ្ដុះបណ្ដាល​ជំនាញ​បន្ថែម​ដល់​កម្មករ​និយោជិត​ឲ្យ​ចំ​ទៅ​នឹង​ការងារ​ពួកគេ​កំពុង​ធ្វើ​ស្រាប់ គឺជា​រឿង​ចាំបាច់​ដែល​វា​ជា​ផ្នែក​មួយ នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ និង​ទំនាក់ទំនង​វិជ្ជាជីវៈ។ លោក​ពន្យល់​បន្ថែម​ថា ការ​បណ្ដុះ​បណ្ដាល​ជំនាញ​បន្ថែម​ឲ្យ​ចំ​ដល់​កម្មករ​និយោជិត​នេះ មិន​សំដៅ​តែ​សម្រាប់​វិស័យ​កាត់ដេរ​ទេ ប៉ុន្តែ​សម្រាប់​រោងចក្រ​សហគ្រាស​គ្រប់​វិស័យ។

ចំណែក លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លើកឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន នា​ពេល​ថ្មីៗ​នេះ​ដែរ​ថា ការ​អនុវត្ត​ការងារ​ជាក់ស្ដែង​គឺ​មិន​អាច​មាន​ភាព​រលូន​គ្រប់​ពេលវេលា​នោះ​ទេ ប៉ុន្តែ​លោក​មើល​ឃើញ​ថា ទំនាក់ទំនង​ការងារ​រវាង​ភាគី​និយោជក និង​កម្មករ​និយោជិត នា​ពេល​បច្ចុប្បន្ន មាន​ភាព​យោគយល់​គ្នា និង​មាន​ភាព​សុខដុម​ជាមួយគ្នា​កាន់តែ​ល្អ​ប្រសើរ។ លោក​លើក​ឡើង​ថា ភាគី​និយោជក​បាន​សម្រួល​លក្ខខណ្ឌ​ការងារ​កាន់តែ​ប្រសើរ​ជាង​មុន​ដល់​កម្មករ​និយោជិត ដូចជា​ការ​អនុញ្ញាត​ឲ្យ​កម្មករ​និយោជិត​ដែល​មាន​ពិការភាព និង​ស្ត្រី​មាន​ផ្ទៃពោះ អាច​ចូល​ធ្វើការ ឬ ចេញ​ធ្វើការ​យឺត​ជាង កម្មករ​និយោជិត​ធម្មតា​ពី ១៥ នាទី ទៅ ២០ នាទី ជាដើម។ ទោះជា​យ៉ាងណា លោក​ស្នើ​ដល់​ភាគី​និយោជក បន្ត​ការ​យកចិត្តទុកដាក់​បន្ថែម​ដល់​កម្មករ និយោជិត និង​មាន​ភាព​យោគយល់​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​រោងចក្រ​សហគ្រាស។

ចំពោះ លោក គង់ អាទិត្យ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ស៊ី​ខៅ​ឌូ (CCAWDU) យល់​ឃើញ​ថា កម្មវិធី​ប្រឡងប្រណាំង​ពានរង្វាន់ “​សហគ្រាស​មួយ ជា​សហគមន៍​សុខ​សាន្ត​មួយ​” គឺជា​ការ​បង្កើត​សន្តិភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​ត្រូវ​មាន​ភាគី​និយោជក ភាគី​និយោជិត និង​ភាគី​រាជរដ្ឋាភិបាល​ចូលរួម។ លោក​ចង់​ឲ្យ​ភាគី​ទាំងអស់ ចូលរួម​ស្តាប់​យោបល់​គ្នា និង​ត្រូវ​មាន​សំឡេង​សំណូមពរ​ពិត​របស់​ភាគី​និយោជិត ដោយសារ​នៅ​ពេល​ដែល​យើង​អាច​ដឹង​ព័ត៌មាន​ពិត ឬ បញ្ហា​មុន​ពេល​សកម្មភាព​កើតឡើង គឺ​យើង​នឹង​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន។

គួរ​បញ្ជាក់​ថា កម្មវិធី​ប្រឡងប្រណាំង​ពានរង្វាន់ “​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ​” គឺជា​ការងារ​អាទិភាព​មួយ​ក្នុង​ចំណោម​ការងារ​អាទិភាព​ចំនួន ៦ ដែល សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ឲ្យ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អនុវត្ត​ចំពោះ​មុខ ក្នុង​ឆ្នាំ ២០២៣។

នៅ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត នៃ​រោងចក្រ​សហគ្រាស​ក្នុង​ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី ០២ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ថ្លែង​បញ្ជាក់​ថា កម្មវិធី​ប្រឡងប្រណាំង​ពានរង្វាន់ “​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ​” ដែល​នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​ឆ្នាំ ២០២៤ នឹង​ធ្វើ​ឲ្យ​និយោជក និង​កម្មករ​និយោជិត កាន់តែ​មាន​ភាព​សុខដុមរមនា​ក្នុង​ភាព​ជា​ដៃគូ និង​ជា​មូលធន​គាំទ្រ​គ្នា​ទៅវិញទៅមក ជំរុញ​ដល់​ភាព​រីក​ចម្រើន​របស់​រោងចក្រ​សហគ្រាស និង​ផ្តល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក។

លោក ហេង សួរ បាន​បញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្កើត​ក្រុម​ការងារ ដើម្បី​រៀបចំ​យន្តការ​វាយតម្លៃ និង​កំណត់​លក្ខណវិនិច្ឆ័យ“​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ​” ដោយ​ក្រសួង​កំពុង​ពិគ្រោះ​យោបល់ និង​សហការ​ជាមួយ​ដៃគូ​សង្គម សំដៅ​ឈាន​ទៅ​ការ​ដាក់​ចេញ​យុទ្ធនាការ​ប្រឡងប្រណាំង​ចាប់ពី​ឆ្នាំ ២០២៤។ កម្មវិធី​នេះ នឹង​ជួយ​ពង្រឹង​ដល់​អធិការ​កិច្ច​ការងារ និង​ពង្រីក​វិសាលភាព​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដែល​ជា​យន្តការ​ត្រីភាគី ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា ក៏ដូចជា​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ប្រសិទ្ធភាព នៃ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ ILO ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម