Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត គ្រោងអភិរក្ស និងកែច្នៃឆ្នេរព្រែកទាំងអស់ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញបំផុត

បានផុស

នៅ

កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្តកំពត ថា ខេត្តកំពត គឺជាខេត្តមួយក្នុងចំណោមខេត្តទាំងបួនដែលជាប់តំបន់ឆ្នេរខេត្តមួយនេះសម្បូរទៅដោយព្រែកជាច្រើនហើយអាជ្ញាធរគ្រោងអភិរក្ស ដែលអាចកែច្នៃទៅជាតំបន់ទេសចរណ៍ធម្មជាតិដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិល្អបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ធនិន បានលើកឡើងបែបនេះក្នុងន័យដើម្បីពង្រីកបន្ថែមតំបន់ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងគ្រោងអភិរក្សនូវរុក្ខជាតិសមុទ្រ ក៏ដូចជាកែច្នៃព្រែកទាំងអស់ឱ្យទៅជាតំបន់ទេចរណ៍ធម្មជាតិ បន្ថែមពីលើតំបន់ទេសចរណ៍ធម្មជាតិដែលមានបច្ចុប្បន្ន។

លើកក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីថ្ងៃទី៧ ខែវិច្ឆិកា លោក ម៉ៅ ធនិន បានបានលើកឡើងថា ខេត្តកំពត គឺជាតំបន់ទេសចរណ៍មួយសម្បូអភិរក្សនូវរុក្ខជាតិធម្មជាតិនៅក្បែរឆ្នេរសមុទ្រដ៏គួឱ្យទាក់ទាញ។ អាជ្ញាធរខេត្តគ្រោងនឹងកែច្នៃឲ្យប្រែក្លាយជាតំបន់វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង និងជាប្រភពចំណូលមិនចេះរីងស្ងួតដូច្នេះត្រូវតែមានគំនិតប្រឌិតក្នុងការកែច្នៃនូវទីតាំងនានាដែលអំណោយផលដល់វិស័យមួយនេះ ជាពិសេសព្រែកនៅក្នុងខេត្តកំពតទាំងអស់។

លោកអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពតគ្រោងនឹងសិក្សាពិនិត្យនៅលើព្រែកទាំង១៣ ដែលមាននៅក្នុងខេត្តកំពតទាំងអស់ដើម្បីកែច្នៃធ្វើឱ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍បែបធម្មជាតិដល់ស្រស់មួយ ហើយក្នុងនោះការអភិរក្សនូវរុក្ខជាតិសមុទ្រកុំឱ្យមានការបាត់បង់ជាការចាំបាច់បំផុត។ ចំណីព្រែកដែលជាដីសាធារណៈរបស់រដ្ឋ មិនត្រូវឱ្យបាត់បង់ ហើយដីចំណីព្រែកទាំងអស់នឹងត្រូវយកមកបម្រើផលប្រយោជន៍សាធារណៈ និងសម្រាប់ពង្រីកជាតំបន់ទេសចរណ៍នៅលើព្រែកទាំងនោះ។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពតមានការកើនឡើងនូវតំបន់លម្ហែសម្រាប់ទទួលភ្ញៀវទេសចររហូតដល់៣៦កន្លែង ។មណ្ឌលកម្សាន្តទាំងនោះ រួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែច្នៃ សហគមន៍ទេសចរណ៍ ព្រមទាំងគោលដៅទេសចរណ៍ដ៏ទាក់ទាញ ក៏ដូចជាទីតាំងបោះតង់សម្រាប់បម្រើភ្ញៀវជាតិ និងអន្តរជាតិទៀតផង៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម