ព័ត៌មានជាតិ
ឃុំខ្លួនមេការក្រុមហ៊ុនលក់រថយន្ត ស៊ីដាច់ប្រាក់ជាង១លានដុល្លារ
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ឡុង វណ្ណា បានចេញដីកាសម្រេចឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ « រំលោភលើទំនុកចិត្ត បទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង » ។
ជនត្រូវចោទដែលតុលាការឃុំខ្លួនឈ្មោះ ហ៊ាង សុងហេង អាយុ២៧ឆ្នាំ ជាមេការក្រុមហ៊ុនលក់រថយន្តរបស់ចិនមួយ មានលំនៅស្ថានលេខ៤៩T ផ្លូវលេខ១ សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទ « រំលោភលើទំនុកចិត្ត បទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង » ប្រព្រឹត្តកាលពីឆ្នាំ២០១៩ បទល្មើសដែលមានចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៦ , ៦២៧ , ៦២៨ នៃក្រមព្រហ្មទណ្ឌ។

ពាក់ព័ន្ធការចាប់ឃុំខ្លួនជនជាប់ចោទខាងលើនេះ ប្រភពព័ត៌មានពីសាលាដំបូងបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៩ មានក្រុមហ៊ុនចិនមួយលក់រថយន្តបានផ្ដល់ទំនុកចិត្តឲ្យឈ្មោះ ហ៊ាង សុងហេង ធ្វើជាមេការក្រុមហ៊ុនកាន់កាប់បញ្ជីស្នាមលក់រថយន្តនិងគ្រប់គ្រងលុយកាក់ ។ លុះក្រោយមកក្រុមហ៊ុនមានការសង្ស័យក៏បានពិនិត្យបញ្ជីស្នាមរកឃើញថា មានការបាត់លុយលក់រថយន្តជាង១លានដុល្លារ ទើបក្រុមហ៊ុនប្ដឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ហ៊ាង សុងហេង ហើយបញ្ជូនមកសាលាដំបូង។
ក្នុងនោះក្រោយការសាកសួរ លោក ម៉ុត ដារា ព្រះរាជអាជ្ញារងអមតុលាការបានសម្រេចចោទប្រកាន់ ហ៊ាង សុងហេង ពីបទ « រំលោភលើទំនុកចិត្ត បទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង »ហើយបញ្ជូនអោយចៅក្រមសើបសួរចាត់ការបន្ត ។ បន្ទាប់លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរបានចេញដីកាសម្រេចឃុំខ្លួនឈ្មោះ ហ៊ាង សុងហេង ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការសម្រេចជាថ្មីពីតុលាការ៕
អត្ថបទ៖ មករា
សូមចុចអាន៖ ស្នងការខេត្តតាកែវបញ្ជូនជនសង្ស័យគ្រឿងញៀនពីរនាក់ទៅតុលាការ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?