Connect with us

សន្តិសុខសង្គម

​សមត្ថកិច្ចស្រុកជលគីរី​បន្តចុះបង្ក្រាបរបាំងស្បៃមុងជាង ៨០០ ម៉ែត្រ​

បានផុស

នៅ

សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ និងសង្កាត់ជលផលស្រុកជលគីរីនៅក្នុងថ្ងៃទី ៦ និងទី ៧ខែវិច្ឆិកានេះ នៅតែបន្តចុះបង្ក្រាបបទ ល្មើសនេសាទដោយបានកាត់បំផ្លាញចោលរបាំងស្បៃមុងក្នុងស្រុកជលគីរីនិងស្រុករលាប្អៀរ ដែលនៅតែកើតមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទលោក ខៀវសុផានរិទ្ធិ បានឱ្យដឹងថា នៅថ្ងៃទី៦ ខែវិច្ឆិកា នេះលោកបានដឹកនាំកម្លាំងចុះធ្វើសកម្មភាពការណូត៤ គ្រឿងកម្លាំង១៤នាក់ ចុះបង្រ្កាបទល្មើសនេសាទនៅឃុំពាមឆ្កោក ចំណុចទំនប់មេទឹកពាម ឆ្កោកនិងចំណុចទួលវាកសំណាប។ នៅថ្ងៃទី៧ ខែវិច្ឆិកា នេះលោកបានដឹកនាំកម្លាំងចុះធ្វើសកម្មភាពនៅចំណុចទំនប់ដាច់ និងទួលស្គន់ស្ថិតក្នុងភូមិទំនាបពេជ្យ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ។

លោកនាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងថា ក្នុងរយ:ពេល ២ថ្ងៃមកនេះសមត្ថកិច្ចយើងបានចុះធ្វើការរុះរើនិងបំផ្លាញចោលនូវរបាំងស្បៃមុងបានចំនួន២០កន្លែង ប្រវែង ៨០០ម៉ែត្រ លបលូ២២មាត់ បង្គោល១៣០ដើម និងបានចាក់លែងត្រីចូលបឹងវិញចំនួន១៨០គីឡូក្រាមផងដែរ។

សូមបញ្ជាក់ថា កន្លងមកលោក ងិនហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាតប្រមាញ់និងនេ សាទធ្លាប់បានធ្វើការណែនាំជាច្រើន​ដងមកហើយ ដល់មន្ត្រីជលផលលោកនាយខណ្ឌ.លោកនាយផ្នែក និងនាតសង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ចុះបង្ក្រាបបទល្មើសជាប្រចាំដោយមិនបណ្តែត ប ណ្តោយអោយបទល្មើសនេសាទកើតច្រើននោះឡើយ។

ហើយករណីកើតមានបទល្មើសនេសាទច្រើនហើយមិនបង្ក្រាបនៅក្នុងដែនសមត្ថកិច្ចផ្នែកសង្កាត់ណាមួយលោកនាយខណ្ឌនាយផ្នែក និងនាយសង្កាត់នេសាទទាំង នោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង៕

អត្ថបទ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម