Connect with us

ព័ត៌មានជាតិ

ផ្លូវទៅមកលឿនភ្ញៀវទេសចរមិនសូវកក់បន្ទប់ស្នាក់នៅខេត្តព្រះសីហនុដូចមុន

បានផុស

នៅ

ចាប់តាំងពីផ្លូវល្បឿនលឿនបើកឱ្យដំណើរការជាផ្លូវការ ភ្ញៀវទេសចរធ្វើដំណើរទៅមកលឿន មិនសូវកក់បន្ទប់ស្នាក់​នៅខេត្តព្រះសីហនុច្រើននោះទេ ពោលគឺភាគច្រើនធ្វើដំណើរកម្សាន្តវិលល្ងាច។ ប៉ុន្តែថ្ងៃបុណ្យទានធំៗ មានការកក់​បន្ទប់គ្មានសល់នោះទេ។ នេះជាការបញ្ជាក់របស់លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុចិត្តគ្រឹស្នា បានថ្លែងប្រាប់កម្ពុជាថ្មីថា«សព្វថ្ងៃមានផ្លូវល្បឿនលឿនជិះតែ២ម៉ោងដល់ភ្នំពេញ ដូច្នេះភ្ញៀវ​ទេសចរមិនកក់បន្ទប់ស្នាក់នៅច្រើនដូចមុនទេ តែនៅពេលបុណ្យទានបន្ទប់យើងមានជាង១ម៉ឺនបន្ទប់ កក់ពេញ​ទាំងអស់»។

ទោះយ៉ាងភ្ញៀវទេសចរដើរលំហែកម្សាន្តចូលចិត្តស្នាក់នៅសណ្ឋាគារទំនើប ដូច្នេះលោក តាំង សុចិត្តគ្រឹស្នា ជំរុញឱ្យមាន​ការវិនិយោគលើវិស័យសណ្ឋាគារថ្មីៗបន្ថែមទៀត ដូចជា សណ្ឋាគារអាំងទែកង់ទីណង់តាល់ និងហៃយ៉ាត់ ជាដើម ដើម្បី​ទាក់ទាញទេសចរមកពីតំបន់អឺរ៉ុប និងអាមេរិក។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ កំណើនភ្ញៀវទេសចរក្នុងស្រុក មានការកើន​ឡើងខ្លាំង ខណៈដែលភ្ញៀវបរទេសមានតិចតួចនៅឡើយ។ បើតាមលោក តាំង សុចិត្តគ្រឹស្នា អាជ្ញាធរខេត្ត បាននិងកំពុង​ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់បរិស្ថានអនាម័យ បង្កើនគុណភាពផលិតផលសេវាកម្ម ដើម្បី​ទាក់​ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឱ្យចូលមកកម្សាន្តនៅខេត្តជាប់មាត់សមុទ្រមួយនេះ។

 សូមបញ្ជាក់ថា សេវាស្នាក់នៅខេត្តព្រះសីហនុ បច្ចុប្បន្ននេះ មានចំនួនជាង ៣០០ទីតាំង ក្នុងនោះសណ្ឋាគារមានជាង ១០០ ដោយមានបន្ទប់ជាង ១ម៉ឺនបន្ទប់ ក្រៅពីនេះមានផ្ទះសំណាក់ និងបឹងកាឡូ។ ដោយឡែកភ្ញៀវទេសចរ ចូលទៅ​កម្សាន្តនៅខេត្តព្រះសីហនុប្រមាណ ៤ម៉ឺន ទៅ ៥ម៉ឺននាក់ ក្នុងមួយសប្តាហ៍ ដោយភាគ​ច្រើនជាទេសចរក្នុងស្រុក។ នេះជាការបញ្ជាក់របស់លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម