ព័ត៌មានជាតិ
អគ្គមេបញ្ជាការ៖ ការគាំទ្ររបស់ចិនដល់កងទ័ពកម្ពុជា ក្លាយជានិមិត្តរូបនៃទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ
អគ្គមេបញ្ជាការកងទ័ពកម្ពុជា លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានប្រាប់មេបញ្ជាការកងទ័ពជើងគោកចិន ថា ការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងរបស់ភាគីចិនដល់កងយោធពលខេមរភូមិន្ទ បានក្លាយជានិមិត្តរូបនៃទំនាក់ទំនងទ្វេភាគីរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ចិន។
នៅក្នុងជំនួបនាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍ លី ឈាវមីង មេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន និងគណៈប្រតិភូ ដោយបានវាយតម្លៃថា តាមរយៈទស្សនកិច្ចនេះពិតជានាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណី និងជាប្រវត្តិសាស្ត្ររវាងកងទ័ពប្រទេសទាំងពីរ។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន លើកឡើងថា កម្ពុជា-ចិន មានទំនាក់ទំនងជាប្រពៃណីតាំងពីយូរលង់មកហើយ ហើយក្នុងឆ្នាំ២០២៣នេះ រដ្ឋាភិបាលប្រទេសទាំងពីរបានប្រកាសថា ជាឆ្នាំមិត្តភាព ដើម្បីអបអរខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលកំពុងមានការរីកចម្រើនឥតឈប់ឈរ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ។
ដោយឡែកលើវិស័យការពារជាតិ ត្រូវបានលោកអគ្គមេបញ្ជាការ បញ្ជាក់ថា ចិនបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ កងយោធពលខេមរភូមិន្ទ ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានទ័ពជើងគោក ការធ្វើទំនើបកម្មជាច្រើនជំនាញ ការកសាងទីលានបាញ់គ្រាប់ពិតចម្រុះដ៏ទំនើបនៅភ្នំជុំផ្សាររីករាយ និងការធ្វើលំហាត់សមយុទ្ធរួមគ្នាជាបន្តបន្ទាប់។ លោក ថា តាមរយៈសមិទ្ធផលទាំងនេះ បានក្លាយជានិមិត្តរូបនៃទំនាក់ទំនងទ្វេ ភាគីកងទ័ពកម្ពុជា-ចិន។
នៅចំពោះមុខលោកមេបបញ្ជាការកងទ័ពចិន, លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានចាត់ទុកសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈក្នុងស្មារតីជួយឧបត្ថម្ភគ្នាទៅវិញទៅមក ហើយលោក សង្កត់ធ្ងន់ថា កម្ពុជា តែងបានប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយចិនតែមួយ និងប្រឆាំងដាច់ខាតការជ្រៀតជ្រែកផ្ទៃក្នុង ឬចលនាបំបែកទឹកដីណាមួយដែលប៉ះពាល់ដល់អធិបតេយ្យ និងបូរណភាពទឹកដីប្រទេសចិន។
ជាកិច្ចឆ្លើយតប លោកនាយឧត្តមសេនីយ៍ លី ឈាវមីង មេបញ្ជាការកងទ័ពជើងគោកចិន លើកឡើងថា តាមរយៈជំនួប នាពេលនេះ បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន។ លោក លី ឈាវមីង ក៏បានជម្រាបលោកអគ្គមេបញ្ជាការអំពីបំណងរបស់កងទ័ពជើងគោកកម្ពុជា-ចិន លើការជំរុញនៃការបង្កើត មហាវិទ្យាល័យ សាកលវិទ្យាល័យ ការពង្រឹងផ្នែកបណ្តុះបណ្តាល និងផ្លាស់ប្តូរបុគ្គលិក ដោយលោក សង្ឃឹមថា លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នឹងយកចិត្តទុកដាក់គាំទ្រដល់គម្រោងនៃសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរនេះ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២២ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ