Connect with us

ព័ត៌មានជាតិ

គ្រូគុនចម្រុះខ្មែរមួយរូប នឹងយក “គុនល្បុក្កតោ” បង្ហាញលើឆាកមហោស្រពភាពយន្តពិភពលោកអាស៊ីលើកដំបូង

បានផុស

នៅ

លោក គីម សំបូរ កូនខ្មែរមួយរូប ដែលគេស្គាល់ថាជា Action Director ក្នុងភាពយន្ត «POWER RANGERS» ថ្មី របស់អាមេរិក និងជាមនុស្សដំបូង ដែលបាននាំយកគុនខ្មែរបញ្ចូលក្នុងភាពយន្តហូលីវូដបរទេស ឆាប់ៗនេះ លោកនឹងបន្តរួមចំណែកផ្សព្វផ្សាយគុនខ្មែរ លើឆាកអន្តរជាតិជាថ្មីម្តងទៀត ក្នុង​កម្មវិធី “មហោស្រពភាពយន្តពិភពលោកអាស៊ី” នៅចុងសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការផ្តល់បទសម្ភាសជាមួយកម្ពុជាថ្មី លោក គីម សំបូរ បានឱ្យដឹងថា ​នេះជាឆ្នាំទី៩ហើយ នៃមហោស្រពភាពយន្ត​ពិភពលោកអាស៊ី ដែលនឹងប្រព្រឹត្តិធ្វើឡើង នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលឆ្នាំកន្លងៗមក គុនខ្មែរ មិនធ្លាប់មានឱកាសបង្ហាញវត្តមាន លើឆាកដ៏កក្រើកនេះឡើយ។

ដោយឡែកសម្រាប់ឆ្នាំនេះ លោកបញ្ជាក់ថា ជាលើកដំបូងសម្រាប់កម្ពុជា និងសម្រាប់រូបលោកផ្ទាល់ផងដែរ ដែលទទួលបានឱកាសចូលរួមសម្តែងគុនបុរាណខ្មែរ “គុនល្បុក្កតោ” លើឆាកអន្តរជាតិមួយនេះ ដែលកម្មវិធីមហោស្រពនេះ មានការចូលរួមពីតារាហូលីវូដល្បីៗរបស់អាមេរិក និងបុគ្គលល្បីៗ ក្នុងវិស័យភាពយន្តហូលីវូដជាច្រើននាក់ផងដែរ។

បើតាមលោក គីម សំបូរ លោកនឹងប្រើឆាកនេះ ដើម្បីបង្ហាញពិភពលោកឱ្យស្គាល់គុនខ្មែរកាន់តែច្បាស់ ហើយខំឱ្យអស់ពីសមត្ថភាព ប៉ុន្តែចំពោះថាតើ នឹងមានអ្នកគុនល្បុក្កតោមកពីកម្ពុជា រួមសម្តែងជាមួយលោកដែរឬយ៉ាងណា លោកថា “តាមដែលអ្នករៀបចំកម្មវិធីទាក់ទងមកខ្ញុំ គេប្រាប់ថា គេស្វែងរកអ្នកចេះគុនខ្មែរ គ្រប់រដ្ឋនៅសហរដ្ឋអាមេរិក ហើយមានតែខ្ញុំប៉ុណ្ណោះ ដែលចេះគុនល្បុក្កតោខ្មែរ ដោយសារតែគេចង់បាននៅសហរដ្ឋអាមេរិកស្រាប់ ព្រោះការចំណាយមានកំណត់ ដូចនេះ ខ្ញុំក៏មិនច្បាស់ដែរថា មានរៀមច្បងចូលរួមដែរឬអត់”។ គ្រូគុនចម្រុះរូបនេះ បញ្ជាក់ដែរថា លោកនឹងចេញដំណើរទៅសម្តែងនៅទីនោះ រួមជាមួយប្អូនប្រុស នៅថ្ងៃទី១២ ខែវិច្ឆិកា ប៉ុន្មានថ្ងៃខាងមុខនេះ។

គួរបញ្ជាក់ថា លោក គីម សំបូរ មានមូលដ្ឋានគ្រឹះក្បាច់គុនតាំងពីឆ្នាំ២០១០ មកម្ល៉េះ ដោយដំបូងឡើយ លោកជាអ្នក ហាត់គុនថាយជិ គុនសៅលីង ខាងត្បូង-ខាងជើង និងយូដូ ហើយឆ្នាំ២០១៥ លោកបានចាប់ផ្តើមប្រលូកខ្លួន ជាមួយគុនល្បុក្កតោ និងបណ្តុះមហិច្ចតាដ៏ធំ ក្នុងការផ្សព្វផ្សាយគុនខ្មែរនេះតែម្តង៕

កូនខ្មែរម្នាក់ចំណាយពេលឆ្លងប្រទេសរាប់សិបដង ដើម្បីហាត់គុនល្បុក្កតោ…
ក្បាច់គុនខ្មែរ បានបញ្ចូលក្នុងភាពយន្តអាមេរិកដ៏ល្បី POWER RANGERS…

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទី មុន

លទ្ធផល​២គូយប់មិញ ធ្វើឲ្យមានក្រុម៨​បាន​ឡើង​វគ្គ​១៦​​ក្រុម​ចុង​ក្រោយអឺរ៉ូ

សន្តិសុខសង្គម៧ នាទី មុន

សម្ដេចធិបតី អំពាវនាវឲ្យស្ថាប័នតុលាការ និងអយ្យការយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់លើករណីអតីតឧកញ៉ា ស្រី ស៊ីណា ឲ្យបានត្រឹមត្រូវដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

រុស្ស៊ី ចង្អុលចំមុខអាមេរិក ថែមគំរាមសងសឹកឥតប្រណី ក្រោយការវាយប្រហារនៅ គ្រីមៀ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ពលករខ្មែរចូលទៅធ្វើការនៅថៃពុំមានឯកសារគ្រប់គ្រាន់នឹងត្រូវប្រឈមផ្លូវច្បាប់ ពីអាជ្ញាធរថៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រឹម២ថ្ងៃ រុស្ស៊ី ជួបហេតុការណ៍រន្ធត់ផ្ទួនៗ ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

Sokha Hotels

ព័ត៌មានពេញនិយម