ព័ត៌មានជាតិ
ជម្លោះរវាងថៅកែលៀសនៅស្រុកសូទ្រនិគម ជាមួយអ្នកសារព័ត៌មាន ក្លាយជាប្រធានបទក្តៅ
ស្ត្រីជាថៅកែទិញលៀស នៅឃុំកំពង់ឃ្លាំង បានជេរប្រមាថ និងប៉ុនប៉ងប្រើអំពើហិង្សាមកលើអ្នកសារព័ត៌មានមួយក្រុម បន្ទាប់ពីពួកគាត់បានទៅថតផ្តិតយក សកម្មភាពដឹកជញ្ជូនលៀស និងដឹកត្រីនុយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពព័ត៌មាន បានឱ្យដឹងថា ស្ត្រីជាថៅកែលៀសរូបនេះ មានឈ្មោះ ចាន់ណា ហៅសុខ ជាមេឈ្មួញដើរប្រមូលទិញ លៀសផ្តាច់មុខពីប្រជានេសាទ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ជាច្រើនឆ្នាំមកហើយ តែដោយសង្ស័យការប្រមូល ទិញនេះ មានភាពមិនប្រក្រតី ហើយការនេសាទនោះទៀតសោត អាចខុសនឹងច្បាប់កំណត់របស់រដ្ឋបាលជលផលផង ព្រោះការរកលៀសដោយទូកម៉ាស៊ីនខ្នាតធំៗ គឺខុសច្បាប់យ៉ាងធ្ងន់ធ្ងរ អាចធ្វើឱ្យបាត់បង់ជីវចម្រុះក្នុងបឹងទន្លេសាប។
ពាក់ព័ន្ធនឹងករណីនេះ លោក ឡុង វិបុល ចាងហ្វាងគេហទំព័រស្ម័គ្រជាតិ បានប្រាប់ «កម្ពុជាថ្មី» ឱ្យដឹងនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកានេះ ថា ពាក់ព័ន្ធនឹងករណីនេះ លោកបានប្តឹងស្ត្រីថៅកែលៀសខាងលើទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបរួចហើយ ពីបទជេរប្រមាថជាសាធារណៈ និងប៉ុនប៉ងមនុស្សឃាតដោយទាមទារជំងឺចិត្តក្នុងម្នាក់ចំនួន ២០លានរៀល។

លោក បន្តថា ក្រុមលោក បានចុះទៅធ្វើការនៅតំបន់បឹងទន្លេសាបនៃឃុំកំពង់ឃ្លាំងនោះ គឺដើម្បីទៅថតបទល្មើសនេសាទ និងការដឹកជញ្ជូនលៀស ព្រមទាំងត្រីនុយដោយខុសច្បាប់ ហើយលោក បានបដិសេធទាំងស្រុងទៅនឹងការចោទប្រកាន់របស់ថៅកែលក់លៀសខាងលើ ថា ក្រុមលោក បានទារលុយពីក្រុមអ្នកលក់លៀស គឺពុំមានករណីនោះកើតឡើងនោះទេ។ ចំណែក ស្ត្រីឈ្មោះ ចាន់ណា ហៅសុខ នៅមិនទាន់ទំនាក់ទំនងសុំការពន្យល់បំភ្លឺបានទេនៅរសៀលថ្ងៃទី៨នេះ។
ជុំវិញករណីនេះ លោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលកំពង់ឃ្លាំង បានឱ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកានេះ ថា លោក បានទទួលព័ត៌មាននោះហើយចំពោះការដឹកជញ្ជូនលៀស គឺច្បាប់បានហាមប្រាមតែដឹកទៅក្រៅប្រទេសប៉ុណ្ណោះ សម្រាប់ការដឹកចែកចាយក្នុងស្រុក គឺមិនខុសច្បាប់នោះទេ។ ប៉ុន្តែ លោក មិនបានបញ្ចាក់ពីការនេសាទលៀសរបស់ប្រជានេសាទសព្វថ្ងៃនេះខុសច្បាប់ដែរឬទេ។ ទោះយ៉ាងណា ជនរងគ្រោះ សង្ឃឹមថា សមត្ថកិច្ចជំនាញ និងជួយរកយុត្តិធម៌ជូនពួកគាត់ដែលរងការប្រមាថពីសំណាក់ឈ្មួញទិញលៀសខាងលើ៕
ដោយ៖ ជុន កុសល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ