Connect with us

ព័ត៌មានជាតិ

ដាំ​ដំណាំបន្ទាប់បន្សំលើដីជុំវិញផ្ទះ ផ្លាស់ប្តូរជីវភាព​គ្រួសារ​មួយ​ចាកផុត​ពី​ភាពក្រីក្រ

បានផុស

នៅ

ពលរដ្ឋមួយគ្រួសារ​ដែលអ្នកភូមិដឹងថាជាក្រុមគ្រួសារមួយមាន​ជីវភាពក្រីក្រ តែបាន​ខិតខំកែច្នៃមុខរបរតាមរយៈការដាំដុះ​ដំណាំជុំវិញផ្ទះ​ដើម្បីរកចំណូល​​លើកស្ទួយ​ជីវភាព​រស់នៅប្រចាំថ្ងៃ។

ក្នុងវ័យ ៦៣ ឆ្នាំ អ្នកស្រី វណ្ណថា រស់នៅភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ជាមួយកូនស្រី​ ២ នាក់ទៀត។ ស្រ្តី​រូបនេះ​បាន​ឲ្យ​ដឹង​ថា ដោយសារតែភាពក្រីក្រ​បានជំរុញឲ្យអ្នកស្រីនិងក្រុមគ្រួសារ បានកែប្រែដីភូមិ​ដែលមិនមានទំហំធំប៉ុន្មាន​​ឲ្យក្លាយជាដីដែលមានផលប្រយោជន៍ ផ្តល់សេដ្ឋកិច្ចគ្រួសារវិលជុំតាមរយះ​ការ​ដាំដុះ​បន្លែចម្រុះនៅលើដីជុំវិញ​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រ្តីរូបនេះ​បាន​បន្ត​ថា សម័យនេះមិនដូចសម័យ ប៉ុល ពត ដែលបានបិទសិទ្ធិ​គ្រប់ច្រកល្អក​សូម្បីតែដំណាំដាំដោយខ្លួនឯងក៏គ្មានសិទ្ធិ​យកទៅបរិភោគ។ បច្ចុប្បន្នបើក្រខ្សត់អត់មានសេដ្ឋកិច្ចផ្គត់ផ្គង់ក្នុងគ្រួសារ គឺដីលំនៅឋានម្នាក់ៗនេះហើយជាប្រភពចំណូលនៃសេដ្ឋកិច្ចគ្រួសារ បើទោះបីមិនមានបានហូរហៀ​ក៏បានធ្វើឲ្យជីវភាព​គ្រួសារមិនធ្លាក់ក្នុងរណ្តៅ​អត់​ឃ្លាននិងក្រីក្រពេកនោះដែរ​។

ក្នុងសកម្មភាពកំពុងដើរប្រមូលផលដំណាំ ដើម្បីយកទៅលក់លើទីផ្សារប្រចាំថ្ងៃ លោកស្រី ខន ធឿន ជា​កូន​ស្រី​អ្នកស្រី វណ្ណថា បានផ្តល់បទសម្ភាសដល់​កម្ពុជាថ្មីថា នៅព្រឹកនេះ​មាន​ម៉ូយនៅផ្សារបានកុម្មង់​ឲ្យអ្នកស្រីកាត់និងបេះបន្លែ ៣ មុខក្នុងនោះមានផ្លែត្រប់ពុតញង ផ្លែសណ្តែកគួ និងផ្លែម្ទេស ក្នុងមួយមុខៗ ១០ គីឡូក្រាម។

ដំណាំ​ដាំដុះ​ក្នុង ១ ខែ ស្រ្តី​រូប​នេះ​យ៉ាងហោចក៏អាច​ប្រមូលផលចូលទីផ្សារបានពី ៣ ទៅ ៤ បើគិតជាប្រាក់ចំណូលប្រចាំ​ខែ​ក៏បានគ្រាន់បើដែរ។

ស្រ្តី​រូបនេះ​បន្តទៀតថា កាលពីព្រឹកមិញត្រូវថ្ងៃទី ០៨ ខែវិច្ឆិកា អ្នកស្រីលក់បានជាង ១០ មុឺនរៀលលើបន្លែ ៣ មុខ ហើយ​ក្នុងនោះផ្លែត្រប់ពុតញង បើលើកឲ្យម៉ូយ ១ គីឡូក្រាមបាន ៣ ពាន់រៀល បើលក់ខ្លួនឯងបាន​ពី​ចន្លោះ ៤-៥ ពាន់រៀលក្នុង១ គីឡូក្រាម ហើយម្ទេសក៏បានគួរសមដែរ។

“បើនិយាយទៅដំណាំខ្ញុំនិងម៉ែខ្ញុំនាំគ្នាដាំនេះ គឺចម្រុះតាមតម្រូវការជាបន្លែប្រចាំថ្ងៃ អាចលក់បានរាល់ថ្ងៃ ព្រោះយើងដាំឆ្លាស់​ពេលគ្នា បើលក់អស់មួយសារមួយសាទៀតវាបានហុចផលដែរ ហើយពេលខ្លះមួយខែ​យ៉ាង​ហោច​ក៏ម៉ូយកុម្ម៉ង់​ទិញបាន ៣ ដងឬ ៤ ដងដែរ”។ នេះបើតាម​អ្នក​ស្រី ខន ធឿន។

និយាយពី​ជីវភាពអ្នកស្រី​​បាន​អះអាង​ថា​បានប្រសើរជាងមុន​ដែល​​រកមួយ​ថ្ងៃបានមួយថ្ងៃ តាម​រយះ​ដើរស៊ីឈ្នួល​គេ ដូចជាកាច់ ផ្លែពោត ដកដំឡូង ចិញ្ច្រាំឡូង ជាដើម។ តែពេលនេះ​​អ្នក​ស្រី​អត់ដើរសុីឈ្នួលគេទៀតផង រយះពេលជិត ១ ឆ្នាំនេះ គឺមើលថែនិងដាំបន្លែដោយខ្លួនឯង ដោយមុខរបរនេះគ្រាន់បើដែរឲ្យតែយើងឧស្សាហ៍​គឺគ្រាន់បើជាងដើរសុីឈ្នួលគេផង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម