Connect with us

ព័ត៌មានជាតិ

លោក យឿន យឿត៖ ៩វិច្ឆិកាជាថ្ងៃប្រវត្តិសាស្រ្តដ៏សំខាន់របស់កម្ពុជា និងចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចព្រះបរមរតនកោដ្ឋ

បានផុស

នៅ

លោកយឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ៩វិច្ឆិកានេះ ជាថ្ងៃបុណ្យឯករាជ្យរបស់ប្រជាជនខ្មែរគ្រប់រូប ហើយក្នុងនាមកូនខ្មែរមួយរូបលោកចងចាំជានិច្ចព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមនៃព្រះករុណា ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមដង្ហែដោយយុទ្ធជន យុទ្ធនារី ខ្មែរអ្នកស្នេហាជាតិ និងប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីបុព្វហេតុឯករាជ្យជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ លោក យឿន វឿត ក៏បានអំពាវនាវឱ្យពលរដ្ឋកម្ពុជា ចូលរួមអបអរសាទរនៃបុណ្យឯករាជ្យជាតិខ្មែរ៩វិច្ឆិកានេះ  ដោយទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកានេះ បានរំឮកឱ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា ចេញពីនឹមអណានិគមបារាំងនោះ។

លោកបានបន្តថា ជារៀងរាល់ឆ្នាំពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ត្រូវបានប្រារព្ធឡើងយ៉ាងកងរំពងក្រោមរាជាធិបតីភាពព្រះមហាក្សត្រខ្មែរព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។

ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រៅតែពីក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តនានាក៏មានការរៀបចំពិធីអបអរសាទរដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះផងដែរ ។

ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ដែលមានពិធីប្រទានភ្លើងទៀនជ័យ រំឭកគុណអ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីឯករាជ្យពីពួកអាណានិគមបារាំង ហើយពិធីបុណ្យត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ វិច្ឆិកា ជាកំណត់។ ថ្ងៃ៩ វិច្ឆិកានេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យ សិស្សានុសិស្ស និស្សិត កម្មករ និយោជិត និងមន្ត្រីរាជការ បានឈប់សម្រាកផងដែរ ដើម្បីចូលរួមអបអរសាទរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៦ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៨ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៦ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម