ព័ត៌មានជាតិ
អ្នកជំនាញអប់រំអះអាងថាទោះជាបេក្ខជនទទួលបាននិទ្ទេសអ្វីក៏ដោយក៏អាចរៀនថ្នាក់ឧត្តមសិក្សាបានទាំងអស់
អ្នកជំនាញផ្នែកអប់រំបានណែនាំដល់បេក្ខជនដែលទើបនឹងបញ្ចប់ការប្រឡងបាក់ឌុបថ្មីៗនេះថាទោះបីជាបេក្ខជនទទួលបាននិទ្ទេសអ្វីក៏បាន ក៏អាចរៀនថ្នាក់ឧត្តមសិក្សាបានទាំងអស់និងជ្រើសរើសទៅតាមមុខជំនាញរៀងៗខ្លួន។
ការណែនាំរបស់អ្នកជំនាញអប់រំបែបនេះបន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡាទើបតែបានបញ្ជប់ការប្រឡងបាក់ឌុបថ្មីៗនេះដែលជាការក្រើនរំលឹកដល់បេក្ខជនក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញណាមួយឈានទៅចាប់យកជំនាញថ្មីសម្រាប់អនាគតរបស់ខ្លួនទៅថ្ងៃអនាគត។

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៩វិច្ឆិកានេះថា៖ «ប្រឡងបាក់ឌុបថ្នាក់ជាតិ ទោះបាននិទ្ទេសន៍អ្វីក៏បាន ក៏អាចរៀនថ្នាក់ឧត្តមសិក្សាបានទាំងអស់។សិស្សអាចជ្រើសមុខជំនាញបាន ស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួនស្របតាមទីផ្សារដែលងាយរកការងារធ្វើនិងងាយក្លាយខ្លួនជាសហគ្រិនភាព»។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នៅថ្ងៃទី៦ និងទី៧ខែវិច្ឆិកា ឆ្នាំ២០២៣ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២នាក់ស្រី៧៣.២៧៨នាក់ ចែកជា ២២៧មណ្ឌលប្រឡង ត្រូវជា ៥.៥៤៣បន្ទប់។

ចំនួនគណៈមេប្រយោគទូទាំងប្រទេសនិងគណៈកម្មការនានានៅក្នុងដំណើរការសំណេរសរុប ២៩.៥២៥នាក់ក្នុងនោះទីស្តីការក្រសួង ៤.១២៦នាក់ និងរាជធានី ខេត្ត ២៥.៣៥៥នាក់។
ថ្នាក់ដឹកនាំ មន្ដ្រី និងអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសរុប៣.០៤០នាក់។ ក្រសួងអប់រំ យុវជន និងកីឡាគ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំយុវជន និងកីឡា៕

អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ