Connect with us

ព័ត៌មានជាតិ

ពេលវេលាបើកបវេសនកាលឆ្នាំថ្មីនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី១ ខែក្រោយ

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅថ្ងៃទី០១ខែធ្នូឆ្នាំ២០២៣​ខាងមុខ ខណៈឆ្នាំនេះមិនមានការឈប់សម្រាកវិស្សមកាលធំ ឬវ៉ាកងធំទេពោលគឺសិស្សត្រូវរៀនរហូតដល់ថ្ងៃទី៣០​វិច្ឆកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងយុវជននិងកីឡាបានមានប្រសាសន៍ថា ឆ្នាំនេះមិនមានការឈប់សម្រាកវ៉ាកងធំទេគឺសិស្សត្រូវរៀនរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា និងបើកបវេសន​កាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ។

លោកឧបនាយករដ្ឋមន្ត្រីបានពន្យល់ថា ការមិនមានការវ៉ាកងធំនេះដោយសារតែក្រសួងបានបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣បន្ទាប់ពីមានបញ្ហាកូវីដ១៩ នៅឆ្នាំ២០២២ និងកម្ពុជាមានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​។​

លើសពីនេះទៀតឆ្នាំ២០២៣នេះក៏មានការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមដែលក្រសួងបានអនុញ្ញាតឱ្យសិស្សឈប់សម្រាកបន្ទាប់ពីវិស្សមកាលតូច ឬវ៉ាកងតូច។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសអញ្ជើញបើកប្រធានវិញ្ញាសាប្រឡងនៅថ្ងៃទី ៦ វិច្ឆកានៅវិទ្យាល័យព្រះស៊ីសុវត្តិ លោក ឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា នៅក្នុងឱកាសបើកបវេសនកាលឆ្នាំថ្មីថ្ងៃទី០១ ធ្នូ ក្រសួងនឹងផ្សព្វផ្សាយកម្មវិធីគោលនយោបាយវិស័យអប់រំថ្មីរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជនាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «កន្លងមកយើងមានយុទ្ធសាស្ត្រចតុកោណដែលយកកក្តាធនធានមនុស្សទី១ បន្ទាប់មកទឹក ផ្លូវភ្លើងតែឥឡូវនេះចូលដល់យុទ្ធសាស្ត្របញ្ចកោណបន្ថែមនូវបច្ចេកវិទ្យានិងវិទ្យាសាស្ត្រក៏យកធនធានមនុស្សជាវិស័យសំខាន់ទី១»។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនោះគឺពង្រឹងអភិបាលកិច្ចសាលារៀនការរៀបចំការសិក្សាក្រៅម៉ោងដើម្បីលើកកម្ពស់ការអប់រំសីលធម៌ចរិយាធម៌ដូចជាការងារស្ម័គ្រចិត្តរបស់យុវជនការងារជួយសហគមន៍ស័្វសិក្សាជាដើម។

ការលើកម្ពស់សុខភាពសិក្សាធ្វើឱ្យសិស្សមានសុខភាពល្អនិងភាពជាដៃគូរដ្ឋនិងសហគមន៍ដើម្បីការអប់រំ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំណុចទាំងអស់នេះក្រសួងនឹងដាក់បញ្ចូលទៅក្នុងស្តង់ដាសាលារៀនគំរូហើយនៅថ្ងទី០១ធ្នូក្រសួងនឹងផ្សព្វផ្សាយដើម្បីអនុវត្តឱ្យបានទូលំទូលាយដល់គ្រប់សាលាដើម្បីប្រកួតប្រជែងទទួលបានពានរង្វាន់សម្តេចធិបតី ហ៊ុន ម៉ាណែត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៣ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម