ព័ត៌មានជាតិ
លោកបណ្ឌិត គិន ភា អំពាវនាវឱ្យយុវជនងាកមកចាប់អារម្មណ៍លើជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
អ្នកវិភាគសង្គមលោកបណ្ឌិត គិន ភា បានលើកឡើងថា យុវជនជំនាន់ថ្មីគួរតែងាកមកចាប់អារម្មណ៍លើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាកម្មវិធីថ្នាក់ជាតិមួយដែលធ្វើឱ្យយុវជនមានជំនាញ និងបំណិនច្បាស់លាស់។

ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនក្រីក្រ និងងាយរងគ្រោះ និងនិយាយដោយឡែកដល់ពលរដ្ឋទូទៅដែលចង់រៀនជំនាញបច្ចេកទេស ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹងទៅប្រកាសបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។
លោកបណ្ឌិតយល់ថា ការមកទទួលយកវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះគឺជាកម្មវិធីមួយសំខាន់ណាស់សម្រាប់យុវជន ពីព្រោះវាធ្វើឱ្យពួកគេមានចំណេះជំនាញ បំណិន និងអាជីពច្បាស់លាស់មួយ ដែលអាចឆ្លើយតបទៅតាមការវិវត្តន៍នៃទំនើបកម្មការងារនាពេលអនាគត។

លោកថា៖ «បងប្អូនកូនក្មួយយុវជន គួរតែមកចាប់យកឱកាសមាសដែលរដ្ឋាភិបាលនឹងបើកជាផ្លូវការនូវការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនាពេលខាងមុខនេះ ដើម្បីឱ្យខ្លួនឯងមានជំនាញមួយពិតប្រាកដ ហើយអាចប្រកបរបរកស៊ី និងធ្វើការតាមជំនាញនៅតាមក្រុមហ៊ុនឯកជន»។
លោកបណ្ឌិតពន្យល់ថា កម្មវិធីថ្នាក់ជាតិស្តីពីវគ្កបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈគឺជាកម្មវិធីមួយល្អណាស់ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ ពីព្រោះតាមការសិក្សាកន្លងមកនៅកម្ពុជាមានការខ្វះខាតនូវកម្លាំងជំនាញច្រើន។

លោកថា៖ «ដូច្នេះការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈគឺជារឿងសំខាន់ណាស់សម្រាប់យុវជនកម្ពុជា។ ជាពិសេសនោះជាយុទ្ធសាស្រ្តមួយដែលអាចទាក់ទាញអ្នកវិនិយោគពីខាងក្រៅព្រទេសធំៗផងដែរ»។
លោកអំពាវនាវឱ្យយុវជន ជាពិសេសប្អូនៗក្មួយៗដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទោះបីជាប់ ឬធ្លាក់ក្តី សូមងាកមកកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនេះ៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក