Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង នឹងរៀបចំពិធីពិព័រណ៍ម្ហូបអាហារ​កែច្នៃបីថ្ងៃនាចុងឆ្នាំនេះ

បានផុស

នៅ

ក្រោយពីបណ្តាញទីក្រុងអង្គការច្នៃប្រឌិតម្ហូបអាហារពិភពលោក បានទទួលស្គាល់ក្រុងបាត់ដំបង មានភាពខ្លាំង ក្នុងការកែច្នៃម្ហូបអាហារខ្មែរ មន្ទីរទេសចរណ៍ខេត្ត គ្រោងប្រារព្ធពិធីតាំងពិព័រណ៍ម្ហូបអាហារដ៏ធំមួយ នៅចុងឆ្នាំនេះ រយៈពេល ៣ថ្ងៃ ដើម្បីចូលរួមអបអរសាទរការដាក់ក្រុងបាត់ដំបង បញ្ចូលទៅក្នុងបណ្តាញទីក្រុង​ច្នៃប្រឌិត​របស់អង្គការពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហម អរុណ អនុប្រធានមន្ទីទេចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា រដ្ឋបាលខេត្ត បានកំណត់យកថ្ងៃទី២៩ ៣០ ៣១ ខែធ្នូ នៅចុងឆ្នាំនេះ ដើម្បីអបអរសាទរ ក្រុងបាត់ដំបងដាក់បញ្ចូលទៅក្នុងបណ្តាញទីក្រុង​ច្នៃប្រឌិតរបស់អង្គការ​យូណេស្កូ។ ប៉ុន្តែលោកថា មន្ទីរទេសចរណ៍នៅបើកកិច្ចប្រជុំមួយផ្សេងទៀត ជាមួយមន្ទីរវប្បធម៌ខេត្ត ដើម្បីសម្រេច​ថាតើក្នុងពិធីដ៏ធំនេះ ត្រូវធ្វើសកម្មភាពរៀបចំអ្វីខ្លះបន្ថែមទៀត ហើយទើបដាក់ឲ្យថ្នាក់ដឹកនាំ​ធ្វើការកំណត់នឹង​សម្រេចតែម្តង។ លោកក៏មិនទាន់ដឹងថា មានម្ហូ បសំខាន់ៗប៉ុន្មានមុខនោះទេ ដែលត្រូវដាក់បង្ហាញក្នុង​ពិធីដ៏ធំមួយ​នេះនៅឡើយទេ ។

សូមបញ្ជាក់ថា កន្លងមកនេះក្រុងបាត់ដំបង ត្រូវបានដាក់បញ្ចូលក្នុងណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ ដែលក្នុងលិខិតទទួលស្គាល់របស់បណ្តាញអង្គការនេះបានបញ្ជាក់ថា “នៅថ្ងៃទិវាទីក្រុងពិភពលោកទីក្រុងចំនួន៥៥ ចូលរួមជាមួយប ណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ(UCCN), តាមការកំណត់របស់​អគ្គនាយក​អង្គការ​យូណេស្កូ Audrey Azoul ay។ ទីក្រុងថ្មីត្រូវបានគេទទួលស្គាល់ចំពោះភាពខ្លាំងនៃការចូល​រួមរបស់ពួកគេក្នុង​ការទាញយកវប្បធម៌ និងការច្នៃប្រឌិតដែលជាផ្នែកមួយនៃការអភិវឌ្ឍយុទ្ធសាស្ត្ររបស់ពួកគេ និងការបង្ហាញ​ការអនុវត្តប្រកប​ដោយភាពច្នៃប្រឌិតក្នុងការរៀបចំផែនការទីក្រុងដែលផ្តោតលើប្រជាពលរដ្ឋផងដែរ។

បច្ចុប្បន្ននេះបណ្តាញសរុបចំនួន៣៥០ទីក្រុងក្នុងប្រទេសជាងមួយរយ ដែលតំណាងឱ្យការច្នៃប្រឌិតចំនួនប្រាំពីរ គឺវិស័យ៖ សិប្បកម្ម និងសិល្បៈប្រជាប្រិយ ការរចនា ភាពយន្ត អាហារូបត្ថម្ភ អក្សរសាស្រ្ត សិល្បៈនៃប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី ជាដើម ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម