ព័ត៌មានជាតិ
Madama Butterfly ល្ខោនអូប៉េរ៉ាដ៏ល្បីពេញពិភពលោក នឹងបើកឆាកដំបូងនៅកម្ពុជា ដែលនាំមកជូនដោយ ស្រាបៀរ ABC និង Soundskool
ស្រាបៀរ ABC មានមោទនភាពគាំទ្រព្រឹត្តិការណ៏សិល្បៈសម័យមុនដែលគ្រប់គ្នាទន្ទឹងចាំជាងគេ ក្នុងឆ្នាំ២០២៣ ជាវណ្ណកម្មឯកដែលតំឡើងដោយសិល្បករខ្មែរ នឹងរំលេចពីទេពកោសល្យសិល្បៈល្អឯករបស់កម្ពុជា
ភ្នំពេញ ថ្ងៃទី៨ ខែវិច្ជិកា ឆ្នាំ២០២៣៖ ស្រាបៀរលំដាប់ខ្ពស់របស់កម្ពុជា ABC បានសហការជាមួយ និងអ្នករៀបចំល្ខោនរឿង «ម៉ាដាម៉ា បាធឺផ្លាយ» (Madama Butterfly) ដើម្បីនាំល្ខោនអូប៉េរ៉ា ដ៏ល្បីពេញពិភពលោក មកកាន់ឆាកកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។
ព្រឹត្តិការណ៍នេះនឹងក្លាយជារាត្រីដែលមិនអាចបំភ្លេចបាន អមដោយតន្រ្តី និងសាច់រឿង ដែលចូលរួមសម្តែង ដោយតារាជាតិ និងអន្តរជាតិជាច្រើនរូប។
រឿង «Madama Butterfly» បានកំពុងសណ្តំដួងចិត្តទស្សនិកជនជុំវិញពិភពលោក ជាមួយរឿងនិទានតាំងពីយូរមកហើយ អំពីស្នេហាតែម្ខាង។ ចាប់តាំងពីស្នាដៃឯករបស់អុីតាលីមួយនេះ ត្រូវបានសម្តែងលើកដំបូងនៅឆ្នាំ១៩០៤ មក ការសម្តែងត្រូវបានរៀបចំនៅទូទាំងពិភពលោកក្នុងទម្រង់ផ្សេងៗគ្នា ដោយសារអ្នកដឹកនាំល្បីៗនានាកម្លាយរឿងនិទានដែលមិនចេះចប់នេះ តាមរបៀបរបស់ខ្លួនរៀងៗខ្លួន។ ឥឡូវនេះ រឿង «Madama Butterfly» នឹងបើកសម្តែងយ៉ាងអស្ចារ្យជាលើកដំបូងនៅកម្ពុជា ជាមួយក្រុមផលិតការសម្តែងមួយ ដែលនៅភ្នំពេញ រួមសម្តែងដោយក្រុមសិល្បករខ្មែរ អ៊ីតាលី និងជប៉ុន បង្កើតនូវទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍ ដឹកនាំសម្តែងដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍន៉ា មុនីពង្ស និងអ្នកដឹកនាំសម្តែងជនជាតិអ៊ីតាលី មានឈ្មោះថា Maestro Vincenzo Grisostomi Travaglini។
សិល្បករឆ្នើមរបស់កម្ពុជា លោក ឃួន សិទ្ធិសក្តិ នឹងឡើងឆាកសម្តែង សម្រាប់កម្មវិធី «ដែលមានតែម្តងក្នុងមួយជីវិត» នេះ។ សិល្បករចម្រៀងអូប៉េរ៉ារូបនេះ បានទទួលពានរង្វាន់ជាច្រើន ដោយរាប់ថាជាអ្នកចម្រៀងអូប៉េរ៉ាកម្ពុជាដំបូងគេដែលត្រូវបានបណ្តុះបណ្តាលនៅក្រៅប្រទេស។ គាត់នឹងចូលរួមសម្តែងជាមួយតារាអូប៉េរ៉ា ដែលល្បីល្បាញពេញពិភពលោកដទៃទៀតផងដែរ មានដូចជា តារាសម្តែង Enrico Terrone-Guerra, Yasko Fujii និង Ai Iwasaki។ ស្នាដៃសម័យមុនមួយនេះ ក៏នឹងអមដោយការប្រគុំតន្ត្រីដោយវង់ភ្លេង Phnom Penh Philharmonic and Choir ផងដែរ។
«ក្នុងនាមជាម៉ាកយីហោមួយ ដែលចាក់ឬសយ៉ាងជ្រៅនៅប្រទេសកម្ពុជា ស្រាបៀរ ABCតែងតែអបអរដល់បុគ្គលកម្ពុជា ដែលបំផុសទឹកចិត្តដល់ពួកយើង និងអ្នកដទៃទៀត ដោយសារសមិទ្ធផលប្លែក និងល្អឯករបស់ខ្លួន។ ការសម្តែងបើកឆាករបស់រឿង «Madama Butterfly» នៅកម្ពុជា ដែលសហការជាមួយ Soundskool គឺលើសពីការកម្សាន្ដនាពេលរាត្រីទៅទៀត វាគឺជាការឆ្លុះបង្ហាញដ៏ស្រស់ស្អាតរបស់អ្នកមានគំនិតច្នៃប្រឌិតក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិរួមគ្នា និងជាសក្ខីកម្មចំពោះទិដ្ឋភាពសិល្បៈដ៏រីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។ » នេះបើតាមប្រសាសន៍របស់ លោក Loic De Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។
លោកបានបន្តទៀតថា៖ «យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលយកបទពិសោធន៍នៃព្រឹត្តិការណ៍វប្បធម៍ដ៏ល្អឯកនេះជាមួយគ្នា ក្នុងខែធ្នូខាងមុខនេះ។»
ក្រុមការងារនៅពីក្រោយ រឿង «Madama Butterfly»
នៅកម្ពុជាបានរៀបចំផលិតល្ខោនអូប៉េរ៉ាដោយជោគជ័យបានចំនួន ២ដង រួចមកហើយ គឺក្នុងឆ្នាំ២០១៨ និង ២០១៩។ ចុងក្រោយនៅឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ពួកគេគិតមកទល់ពេលនេះ ដោយរឿង «Madama Butterfly» រាប់ជាព្រឹត្តិការណ៍តន្ត្រីសម័យមុនដ៏ធំបំផុតនៅកម្ពុជា។
ក្រុមដ៏អស្ចារ្យនេះ ដឹកនាំដោយ Ai Iwasaki គម្រោងអូប៉េរ៉ាកម្ពុជា ជាផលិតករប្រតិបត្តិជាមួយ Gabriele Faja របស់ Soundskool Music ជានាយកផលិតការសម្តែង បានប្តេជ្ញាចិត្តផ្តល់នូវបទពិសោធន៍វប្បធម៌ ដែលមិនអាចបំភ្លេចបាន។ ជាមួយនឹងកំណត់ត្រាបទដែលបង្ហាញឱ្យឃើញថា ពួកគេបានត្រៀមខ្លួនដើម្បីកំណត់ឡើងវិញ នូវព្រឹត្តិការណ៍តន្ត្រីបុរាណនៅក្នុងប្រទេសកម្ពុជា និងបន្សល់ទុកនូវឥទ្ធិពលយូរអង្វែងលើទេសភាពវប្បធម៍របស់ ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ការសម្តែងរឿង «Madama Butterfly» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែធ្នូ វេលាម៉ោង៥ល្ងាច នៅសាលមហោស្រព កោះពេជ្រ។ សំបុត្រចូលរួមមានតម្លៃចន្លោះពី២៥ដុល្លារ ទៅដល់ ១៣៥ដុល្លារ។ ស្រាបៀរ ABC នឹងផ្តល់ការបញ្ចុះតម្លៃផ្តាច់មុខ ៥% ទៅលើសំបុត្រចូលរួម។
ដើម្បីទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនដ៏អស្ចារ្យនេះ សូមប្រើលេខកូដផ្សព្វផ្សាយពិសេសគឺ «ABCBEExceptional» នៅពេលទិញសំបុត្រតាមរយៈតំណភ្ជាប់ https://www.madama-butterfly.org/tickets ។ សូមកុំឱ្យខកខានឱកាសដ៏អស្ចារ្យនេះ ដែលគេឯងនឹងនិយាយតៗគ្នា នៅឆ្នាំក្រោយៗ!
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍របស់ក្រុមហ៊ុនស្រាបៀរ ABC និងព្រឹត្ដិការណ៍រឿង «Madama Butterfly» សូមរង់ចាំតាមដានបណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុនសា្របៀរ ABC៖
ABC’s Facebook Page: https://www.facebook.com/abcbeer.cambodia
Madama Butterfly’s Website: https://www.madama-butterfly.org/
ខាងក្រោមនេះ ជាអ្នកឧបត្ថម្ភព្រឹត្ដិការណ៍រឿង «Madama Butterfly»៖
នាំមកជូនដោយ៖ ABC Beer / Soundskool
សហការជាមួយ៖ ស្ថានទូត អ៊ីតាលីប្រចាំទីក្រុងបាងកក
ដៃគូទូរគមនាគមន៍៖ Cellcard
ដៃគូសណ្ឋាគារ៖ All Dreams Cambodia
ដៃគូព្យ៉ាណូ៖ The Piano Shop Cambodia
ដៃគូស្ថាប័ន៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា
អ្នកឧបត្ថម្ភទីកន្លែង៖ OCIC
VIP Lounge ឧបត្ថម្ភដោយ៖ Dalmore Whiskey
ការហាត់សម និងអាហារថ្ងៃត្រង់ឧបត្ថម្ភដោយ៖ CIA First
ការហាត់សមឧបត្ថម្ភដោយ៖ សាលាអន្តរជាតិ កាណាដា
អ្នកឧបត្ថម្ភអាហារ៖ Emperors of China
អ្នកឧបត្ថម្ភជាសាច់ប្រាក់ដោយ៖ មន្ទីពេទ្យជប៉ុន សាន់រ៉ាយ
អ្នកឧបត្ថម្ភផ្នែកផ្សព្វផ្សាយ៖ RealEstate.com.kh
ស្នាដៃសិល្បៈ៖ Christian Develter
រចនា និងបង្កើតដោយ៖ Hug Factory
ដៃគូលក់សំបុត្រ៖ Last2Ticket Asia
ដៃគូសិល្បៈ៖ Italian Cambodian Arts
ដៃគូផ្សព្វផ្សាយ៖ EuroCham Cambodia
អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក យីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ដែលមានអព្យាក្រិតកាបូនសូន្យ មានភាពស្មើគ្នា និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕
អំពីក្រុមហ៊ុនស្រាបៀរ ABC
ក្រុមហ៊ុនស្រាបៀរ ABC បានកំណត់ទេសភាពទីផ្សារស្រាបៀរកម្ពុជាឡើងវិញ ដោយផ្តល់នូវបទពិសោធន៍នៃការពិសាដ៏ល្អឯកទូទាំងប្រទេស។ ស្រាបៀរ ABC Extra Stout បានទទួលតំណែងជាស្រាបៀរលំដាប់ថ្នាក់លេខមួយរបស់ប្រទេសកម្ពុជា ខណៈស្រាបៀរ ABC Reserve ជាស្រាបៀរលាយវីស្គីដំបូងគេរបស់កម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន